ទិដ្ឋភាព​មហា​កំផែង​បៃតង​នៅ​កណ្តាលវាល​ខ្សាច់ ដ៏​ល្វឹងល្វើយ​

1241
ចែករម្លែក
  • 2
    Shares

​នេះ​ជា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត​នៃ​ផ្លូវ​ហាយវ៉េ លើ​វាល​ខ្សាច់ តា​រី​ម (Tarim Desert Highway) អមដោយ​រុក្ខជាតិ​សងខាង​ប្រៀបបាន​នឹង “​មហា​កំផែង​បៃតង​”​។​

​ផ្លូវ​ហាយវ៉េ​នេះ​មាន​ភូមិសាស្ត្រ​ស្ថិតនៅ​តំបន់​ស្វយ័ត​វី​ហ្គួ ស៊ីន​ជាំ​ង (XinjiangUyghur Autonomous Region) ប្រទេស​ចិន​។ ផ្លូវ​ដែល​ឆ្លងកាត់​វាល​ខ្សាច់​តាក់​លីន​ម៉ា​កាន (Taklimakan Desert) ពី​ជើង​ទៅ​ត្បូង​នេះ​ត្រូវបាន​បើកសម្ពោធ​ឱ្យធ្វើ​ចរាចរណ៍​នៅ​ឆ្នាំ​១៩៩៥​។

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា វា​ជា​ផ្លូវ​ហាយវ៉េ​វែង​បំផុត​របស់​ពិភពលោក​ដែល​ឆ្លងកាត់ វាល​ខ្សាច់​ល្វឹងល្វើយ​។ ក្នុង​ឆ្នាំ​២០០៥ មហា​កំផែង​ទំហំ ៧០ ម៉ែត្រ​ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​រុក្ខជាតិ និង​ដើមឈើ​ខុសៗ​គ្នា​រហូតដល់​ទៅជា​ង ២០ លាន​ដើម​ត្រូវបាន​ដាក់​ដាំ​អម​សងខាង​ផ្លូវ​នេះ​៕​ ​ប្រែ​សម្រួលៈ ខុម​​

ទីតាំងផ្សាយពាណិជ្ជកម្ម