​នៅ​រសៀល​ថ្ងៃស្អែក​សម្តេច​តេ​ជោ​ហ៊ុនសែន​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ស្តីពី​៖ ​ផលប៉ះពាល់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​ឆ្នាំ​២០២០ នៃ​WEF​តាមរយៈវីដេអូ

258
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី ២២ ខែកញ្ញា​ស្អែក​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ផ្តល់​ចំណាប់អារម្មណ៍​ក្នុងកិច្ចប្រជុំ​កំពូល​ស្តីពី​៖​ផលប៉ះពាល់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​ឆ្នាំ​២០២០​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) តាម​ប្រព័ន្ធ​ឌី​ជីតា​ល់ (Digital) នៅ​ទីស្តីការនាយករដ្ឋមន្ត្រី​( វិមាន​សន្តិភាព​) ។​

សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងក្នុងវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស ប្រទេសស្វីសកាលពីពេលកន្លងទៅ ៕ (រូបថតរិទ្ធ)

​វិបត្តិ​កូ​វីដ​-១៩ បាន​បង្ក​ការបំផ្លិចបំផ្លាញ​ដល់​សង្គម​និង​សេដ្ឋកិច្ច​និង​ជា​ឧបសគ្គ​ធំ​មួយ​ដើម្បី​សម្រេចបាន​នូវ​របៀបវារៈ​ឆ្នាំ២០៣០ របស់​អង្គការសហប្រជាជាតិ​ការដាក់ពិភពលោក​ឱ្យ​ដើរ​លើផ្លូវ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​ សមភាព។នៅក្នុង​បរិបទ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តីពី​ផលប៉ះពាល់​លើ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​និង​និរន្ត​រភាព​ពេញលេញ​។​វេទិកា​សេដ្ឋកិច្ចពិភពលោក​(WEF)​នឹង​កោះប្រជុំ​មេដឹកនាំ​រដ្ឋាភិបាល ​អង្គ​ការអន្តរជាតិ និង សង្គម​ស៊ីវិល ​រួមជាមួយ​ក្រុម​អ្នកជំនាញ​ដើម្បី​ផ្តួចផ្តើម​,​បង្កើនល្បឿន​និង​ពង្រីក​ដំណោះស្រាយដើម្បី​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​និងជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ៕BR/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម