​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​រៀបចំ​ជួសជុល​អគារ​សាលា​ពេទ្យ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​

135
ចែករម្លែក

​ដោយ ៖ ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​អគារ​មហាវិទ្យាល័យ​សុខាភិបាល នៃ​សាកលវិទ្យាល័យ មានជ័យ​នឹងត្រូវ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​រៀបចំ​ជួសជុល​កែលម្អ​ធ្វើ​របង​ដើម្បី​ជា​កន្លែង​មណ្ឌល​ច​ត្តា​ឡី​ស័ក ទទួល​បងប្អូន​ប្រជាពលរដ្ឋ មាតុភូមិនិវត្តន៍ មកពី​ប្រទេស​ថៃ​។​

​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ជាមួយ​ក្រុមការងារ អភិបាលក្រុង នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ចុះ​ពិនិត្យមើល ផ្នែក​ខាងក្នុង និង​បរិវេណ​ជុំវិញ ដើម្បី​ជួសជុល​រៀបចំ​ជាបន្ទាន់ ឲ្យ​ក្លាយជា​កន្លែង មាន​សុវត្ថិភាព និង​ផាសុកភាព បរិស្ថាន​ស្អាត សម្រាប់​ក្រុមការងារ ទទួល​ប្រជាពលរដ្ឋ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ​។​

​លោក​បាន​និយាយថាៈ ដោយសារ​សាលារៀន​នានា ជា​កន្លែង​ច​ត្តា​ឡី​ស័ក ត្រូវ​ដំណើរ​រៀនសូត្រ​ឡើងវិញ ទើប​ខេត្ត បានសម្រេច​ជ្រើសរើស អគារ​នេះ ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី តែមួយគត់​។​សូមបញ្ជាក់ថា បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ (​ពលករ​ខ្មែរ​) ត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន នៃ​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ (​ច្រក​អូរ​បី​ជាន់​) ជា​មធ្យម ១០០ នាក់​/១​ថ្ងៃៗ​៕S/

​រូបថត​៖ លោក​អ៊ុ រាត្រី និង​មន្ត្រី​អោយ​រៀបចំ​ជួសជុល​អគារ​សាលា​ពេទ្យ​ក្នុង​សាកលវិទ្យាល័យ​មានជ័យ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក (​រូប​៖ ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម