​ជនសង្ស័យ​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ឆក់​ទូរស័ព្ទ​បានសម្រេច​

148
ចែករម្លែក

​ដោយ​:​សាវ​រក្ស​/​ភ្នំពេញ​:​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​ទី​៣​បាន​ស្រាវ​ជាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ភ្លាមៗ​បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ជនរងគ្រោះ​ថា​មានការ​ឆក់​ទូរស័ព្ទដៃ​បានសម្រេច​រួច​រត់គេច​ខ្លួន​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០​សង្កាត់​ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ ។​


​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​នៅវេលា​ដដែល​សមត្ថកិច្ច​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ទាំងពីរ​នាក់ ទី​១.​ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ២០​ឆ្នាំមាន​ផ្ទុក​សារធាតុ​ញៀន​។​ទី​២.​ឈ្មោះ សំ រ៉ា ហៅ ម៉ៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំមាន​ផ្ទុក​សារធាតុ​ញៀន​។​

​នៅ​ចំណុច​ផ្លូវលំ​ភូមិ​ដំណាក់​ធំ​២​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។​ទូរស័ព្ទដៃ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ជនរងគ្រោះ​វិញ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​កំពុង​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី ៣ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម