​ត្រី​ឆ្ពង់​ចិញ្ចឹម​ក្នុង​ដៃសមុទ្រ​ជាង​១៥​តោន​បាន​ងាប់​ដោយសារ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃនេះ​

192
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ​ត្រី​ឆ្ពង់​ចិញ្ចឹម​តាម​ដងព្រែក​របស់​ប្រជាពលរដ្ឋ​១០​គ្រួសារ​ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​បាន​ងាប់​ព្រោះតែ​អំណាច​ភ្លៀង​ធ្លាក់​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពត​លោ​កស​សូ​រិ​ន​បាន​ប្រាប់ឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០​ថា​ព្រោះតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​បានធ្វើឱ្យ​ត្រី​ឆ្ពង់​ចិញ្ចឹម​ក្នុង​ព្រែក​ប្រហែល​១១.៥០០​ក្បាល​ងាប់​អស់​គ្មាន​សល់​។


​ត្រី​ទាំងនោះ​ជា​របស់​ប្រជាពលរដ្ឋ​១០​គ្រួសារ​រស់នៅ​ភូមិ​ព្រែក​ត្នោត និង​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​ដែល​តាម​ការប៉ាន់ប្រមាណ​មាន​ទម្ងន់​ជាង​១៥​តោន​។ ត្រី​ទាំងនោះ​ក្នុង​មួយ​ក្បាលៗ​សុទ្ធ តែ​ធំៗ​ល្មម​អាច​ចាប់​លក់បាន​ទៅហើយ​។​លោកនាយ​ខណ្ឌ​បានបញ្ជាក់​ថាៈ​ការងា​ប់រប​ស់ត្រី​ទាំងនេះ​អាស្រ័យ​ដោយ​កត្តា​ពីរ​ជា​ចម្បង​ដែល​ករណី​ទីមួយ​គឺ​ការប្រែប្រួល​ទឹក​ពី​ប្រៃ​ទៅ​សាប​លឿន​ពេក​។

​កត្តា​ទី​ពីរ​គឺ​ទឹកភ្លៀង​ដែល​ហូរ​ចូលក្នុង​ព្រែក​ឆ្ពោះទៅ​សមុទ្រ​បាន​នាំមក​ជាមួយ​នូវ​ដីល្បាប់​ដែល​គេ​ចាក់​ក្បែរ​ដងព្រែក​ធ្វើឱ្យ​ត្រី​មិនអាច​ដកដង្ហើម​បាន​។​លោក​ស​សូ​រិ​ន​បាន​បន្តថា​សម្រាប់​អ្នក​ចិញ្ចឹម​ក្នុង​សមុទ្រ​មិន​បញ្ហា​ទេ​ព្រោះ​ទឹក​នៅមាន​ជាតិ​ប្រៃ​គ្រប់គ្រាន់​ហើយក៏​គ្មាន​ល្បាប់​ដី​ហូរ​ទៅ​រំខាន​ដល់ទី​តាំង​ចិញ្ចឹម​ទាំងនោះ​ដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម