​១៤៤​ថ្ងៃ​៖​ឃាតកម្ម​លាក់​មុខ​សម្លាប់​មនុស្ស​ចំនួន​៦០០​នាក់និង​របួសជិត​២​ពាន់​នាក់

164
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មនុស្ស​ចំនួន​៦០០​នាក់​បាន​ស្លាប់​និង​រងរបួស​ជិត​២​ពាន់​នាក់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​រយៈពេល​១៤៣​ថ្ងៃ​និង​ត្រួតពិនិត្យ​ផាកពិន័យ​យានយន្ត​ជាង​១៧​ម៉ឺន​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងប្រាប់​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ​២០២០ នេះ​ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៤៣​ថ្ងៃ ។​គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ បានកើត​ឡើង ១.២០៤​លើក ស្លាប់​មនុស្ស​ចំនួន ៦០០​នាក់ របួស​ចំនួន ១.៩០៩​នាក់ ក្នុងនោះ​របួសធ្ងន់ ១.១៣៣​នាក់​។

​លោក​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ៩​លើក ស្លាប់ ៤​នាក់ និង​រងរបួស​ចំនួន ២៥​នាក់ ក្នុងនោះ​របួសធ្ងន់ ៩​នាក់ និង​របួសស្រាល ១៦​នាក់​។​
​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា​សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៤៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៧២.៦៥០​គ្រឿង ។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១២៧៩៤៣​គ្រឿង និង​រថយន្ត​មាន​ចំនួន ៤៤៧០៧​គ្រឿង ។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម