​”​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​បំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់​ឡើយ​”

163
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បញ្ជាក់ថាៈ​”​ពួក​ឧទ្ទាម​អមិត្ត​មិនដែល​បោះបង់​បំណង​បំផ្លាញ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទេ​ពួកគេ​តែងតែ​ដឹកនាំ​អោយមាន​បាតុកម្ម​។​ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ជន​ទាំង​នោះមក​បំផ្លាញ​សន្តិភាព និង​សេចក្តីសុខ​ប្រជាពលរដ្ឋ​នោះឡើយ​។ ត្រូវការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព​ដែល សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​នាំយក​បាន​ដោយ​លំបាក​។​

​ការបញ្ជាក់​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា​ឆ្នាំ​២០២០​។​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​បានឱ្យ​ស្នងការ​នគរបាល​ថ្មី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ត្រូវ​ពង្រឹង​សាមគ្គីភាព និង​លើក​ទង់​សាមគ្គី​ផ្ទៃក្នុង សហការគ្នា​ក្រោម​ដំបូល​រាជរដ្ឋាភិបាល​ក្រសួងមហាផ្ទៃ​។​ដើម្បី​ទទួលបាន​ភាពជោគជ័យ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​យុទ្ធនា​ការសំខាន់ៗ​របស់​រាជរដ្ឋាភិបាល​។

​ត្រូវ​លុបចោល​នូវ​ជំងឺ​តួឯក​ជំងឺ​ដណ្តើម​ស្នាដៃ​និង​ការដណ្តើម​មុខមាត់​។​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​បន្តថា​ពាក្យសន្យា​និង​ការប្តេជ្ញាចិត្ត​របស់​ស្មង​ការ​ថ្មី​ត្រូវ​បូករួម​និង​សាមគ្គីភាព​ផ្ទៃក្នុង​ផងដែរ​ទើប​ការអនុវត្ត​នោះ​សម្រេចបាន​ជោគជ័យ​។​ត្រូវ​រួមគ្នា​គិត​រួម​សហការគ្នា​គិតពី​បញ្ហា​ប្រយោជន៍​ជាតិ​ជាធំ​ដើម្បី​ស្តារ​កិត្តិយស​និង​បំរើ​ប្រជាពលរដ្ឋ​ជាធំ​។​

​ក្នុងនាម​ជា​ស្នងការ​ថ្មី​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ហើយ​អ្វី​ដែលជា​ទុក្ខព្រួយ​របស់​ប្រជាពលរដ្ឋ​គឺ​ករណី​បទល្មើស​លួច​ឆក់​ប្លន់​នៅក្នុង​មូលដ្ឋាន​ត្រូវតែ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជួយ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ទប់ស្កាត់​កុំ​ឱ្យមាន​ការរីក​រាលដាល​មកដល់​ទីជនបទ​។​
​ត្រូវ​រួមគ្នា​ជួយ​ដោះស្រាយ​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែលជា​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​និង​អប់រំ​ដល់​អ្នក​ដែល​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ដើម្បីអោយ​ពួកគាត់​បាន​យល់​និង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​បាន​ផ្តាំ​ផ្ញើឱ្យ​ស្នងការ​ថ្មី​ដើម្បី​អនុវត្ត​ក្នុងតួនាទី​ភារកិច្ច​ទទួលបាន​ជោគជ័យ គឺ​ស្នងការ​ថ្មី​ត្រូវ​ពង្រឹង​តួនាទី​ដឹកនាំ​ដោយ​ផ្សារភ្ជាប់​នឹង​៤​បញ្ហា ត្រូវ​ទទួលខុសត្រូវ​ខ្ពស់​ជាងគេ ត្រូវ​ចាត់ទុក​ខ្លួនឯង​ជា​អាណាព្យាបាល ជា​អ្នកដឹកនាំ​ត្រូវ​កសាង​មនោ​ស​ញ្ជេ​ត​នា​ក្នុង​អង្គភាព ។​ចុះសាកសួរ​សុខទុក្ខ​នៅពេល​មាន​មន្ត្រី​ឈឺ​ថ្កាត់ អនុវត្តតាម​សមាគម​មិត្ត​នគរបាល​(​ពេល​កំសត់​ស្គាល់​មិត្ត​ល្អ​) ត្រូវ​ធ្វើជា​គំរូ​គេ​ក្នុង​ការបំពេញ​ភា​កិច្ច ប្រចាំការ ប្រចាំ​បញ្ជា​ចុះ​ជាប់​ជាប្រចាំ​ជាមួយ​បងប្អូន ត្រូវ​ពង្រឹង​របៀបរបប​ការងារ ប្រគល់​ភារកិច្ច​តាម​ឋានានុក្រម ដោយ​យកតាម​រូបមន្ត​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ ។

​ត្រូវ​ធ្វើជា​សេនាធិការ​គ្រប់​ជ្រុងជ្រោយ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​បំពេញការងារ សំដៅ​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ដោយ​អនុវត្តតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ត្រូវ​លើកកម្ពស់​សេវា​ចាំបាច់​ដើម្បី​បម្រើ​ជូន​ប្រជាពលរដ្ឋ ការបំពេញ​លិខិតស្នាម​រដ្ឋបាល និង​ធ្វើ​កិច្ចការ​ដោយស្មោះ​ត្រង់​ដោយ​ឥត​លក្ខខណ្ឌ និង​ទទួលខុសត្រូវ​មិន​កោសរូស​ចាត់ទុក​ប្រជាពលរដ្ឋ​ជា​ឪពុកម្តាយ​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រូវបំពេញ​កិច្ចការ​ដោយ​ចេញពី​បេះដូង​ដើម្បីអោយ​ពលរដ្ឋ​មាន​ភាពកក់ក្តៅ​ជាពិសេស​អោយ​ពួកគាត់​មាន​ភាពជឿជាក់​លើ​នគរបាល​។


​ត្រូវអនុវត្ត​វិន័យ​ចំពោះ​មន្ត្រីនគរបាល​ណា​ដែល​ប្រព្រឹត្ត​កំហុស​ដោយ​មិនមាន​ការលើកលែង​ជាដាច់ខាត​។ ពង្រឹងគុណភាព​ស្នងការ និង​មន្ត្រីនគរបាល​ទាំងអស់​ក្នុងនាម​ជា​កងកម្លាំង​ត្រូវមាន​សមត្ថភាព វិន័យ គុណធម៌ សីលធម៌ និង​យកចិត្តទុកដាក់​បំប៉ន បើក​វគ្គ​បណ្តុះបណ្តាល និង​ការរៀនសូត្រ ជាពិសេស​ស្ថិតក្នុង​ដំណាក់កាល​នៃ​ជំងឺឆ្លង​កូ​វីដ​នេះ ត្រូវ​ចេះ​រៀន​រស់នៅ​តាមរបៀប​ថ្មី ទាំង​ការបំពេញ​ការងារ ទាំង​ការធ្វើការ​ព្រមទាំង​ការប្រកប​របរ​អាជីវ​កម្ម​៕S/

​រូបថត​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​ក្នុង​ពិធី​ប្រកាស​តែងតាំង​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​

ទីតាំងផ្សាយពាណិជ្ជកម្ម