​ឃើញ​ប្ដីមាន​ស្រីនៅក្នុង​បន្ទប់ ផ្ទុះ​កំហឹង ចាក់​សម្លាប់​

538
ចែករម្លែក

ដោយ​៖ សុខុម /
​ស្ទឹងត្រែង​៖
ស្ត្រី​ម្នាក់ បាន​តាម​ទាន់​ប្ដីកំពុងមាន​ស្រីនៅក្នុង​បន្ទប់ ទប់​កំហឹង​មិនបាន ក៏​ប្រតាយប្រតប់​គ្នា ហើយ​បាន​ចាក់​ប្តីចំនួន បី​កាំបិត​ស្រួច បណ្ដាល​ឲ្យ​ប្តី​ស្លាប់​តែម្តង​។ ករណី​ហិង្សាឈានដល់​ឃាតកម្ម​នេះ បានកើត​ឡើង នៅក្នុង​ដីចម្ការ​មួយកន្លែង ស្ថិតនៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង ៣ រសៀល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ។​

ជនរងគ្រោះ ដែល​ត្រូវជា​ប្ដី ឈ្មោះ ម៉ុ​ល ចាន់ អាយុ ៣៣ ឆ្នាំ

​ជនសង្ស័យ ត្រូវជា​ប្រពន្ធ បន្ទាប់ពី​បាន​ចាក់​សម្លាប់​ប្ដីរួចមក មិនបាន​រត់​ទៅណា​ទេ ។ នគរបាល ស្រុក​សេសា​ន បន្ទាប់ពី​ទទួលបានសេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ ថា​មាន​ករណី​ឃាតកម្ម ប្រពន្ធ​ចាក់​សម្លាប់​ប្ដី ក៏​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួនជនសង្ស័យតែម្តង​។​

​លោក​វរសេនីយ៍ឯក ទេស ភា​លាភ អធិការនគរបាល ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ដែល​ចាក់​សម្លាប់​ប្ដី​ខ្លួនឯង មានឈ្មោះ ហួត សុខ​ឡេង អាយុ ៣៦ ឆ្នាំ បច្ចុប្បន្ន រស់នៅសង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ជនរងគ្រោះ ដែល​ត្រូវជា​ប្ដី ឈ្មោះ ម៉ុ​ល ចាន់ អាយុ ៣៣ ឆ្នាំ ។​

ជនរងគ្រោះ ដែល​ត្រូវជា​ប្ដី ឈ្មោះ ម៉ុ​ល ចាន់ អាយុ ៣៣ ឆ្នាំ

​បើតាម​ការរៀបរាប់រ​បស់​ស្ត្រីជា​ជនសង្ស័យ បាន​ឲ្យ​ដឹងថាៈ នាង​ឈានទៅដល់ ការចាក់សម្លាប់​ប្តី​ខ្លួនឯង គឺ​បណ្ដាលមកពីភ្លើង​ប្រច័ណ្ឌ ដែល​ប្ដី​របស់​នាង (​ជនរងគ្រោះ​) នោះមាន​ស្រី ច្រើន​រាប់មិនអស់ ។ នាង​បាន​ទៅ​ទាន់​ប្ដី កំពុងតែ​នៅក្នុង​បន្ទប់ ជាមួយ​ស្រី​ផ្សេង ទើប​នាងទប់​កំហឹង​មិនបាន ក៏​ប្រតាយប្រតប់ និង​ទាញ​កាំបិតចាក់​ចំ​ភ្លៅ​ខាងស្ដាំ លើ​ជង្គង់ មួយ​កំបិត ចាក់​ចំ​គល់ភ្លៅខាងស្ដាំ មួយ​កាំបិត និង​មួយ​កាំបិត​ទៀត ចំ​ដៃ​ខាងឆ្វេង បណ្ដាលឱ្យ​រងរបួសយ៉ាងធ្ងន់ធ្ងរ​។​

ជនសង្ស័យ ដែល​ចាក់​សម្លាប់​ប្ដី​ខ្លួនឯង ឈ្មោះ ហួត សុខ​ឡេង អាយុ ៣៦ ឆ្នាំ ត្រូវនគរបាល ឃាត់ខ្លួន

​ភ្លាមៗ​នោះ ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារបញ្ជូន​មកកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​មុខរបួស​ធ្ងន់ធ្ងរ​ពេក មិន​អាចជួយ​សង្គ្រោះបាន ក៏​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាលខេត្តស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿងបញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕​/V/ha

ជនសង្ស័យ ដែល​ចាក់​សម្លាប់​ប្ដី​ខ្លួនឯង ឈ្មោះ ហួត សុខ​ឡេង អាយុ ៣៦ ឆ្នាំ ត្រូវនគរបាល ឃាត់ខ្លួន
ជនសង្ស័យ ដែល​ចាក់​សម្លាប់​ប្ដី​ខ្លួនឯង ឈ្មោះ ហួត សុខ​ឡេង អាយុ ៣៦ ឆ្នាំ ត្រូវនគរបាល ឃាត់ខ្លួន

ទីតាំងផ្សាយពាណិជ្ជកម្ម