កណ្ដឹម​ឆែប​! តើ​អ្នកណា​ស៊ី​អ្នកណា​ឱ្យ​ប្រាកដ​?

418
ចែករម្លែក

​ ​
​ត្រី​រ៉ស់​មួយ​ក្បាល​បាន​អណ្ដែត​ខ្លួន​លើ​អាកាស​ដោយ​រ​ង្វះ​មាត់​របស់​វា​ខាំ​លេប​ក្បាល​ពស់​មួយ​ក្បាល​យ៉ាង​ចម្លែក ខណៈពេល​ពស់​ដែល​ស្រេកឃ្លាន​ទាំងពីរ​ក្បាល​កំពុង​ប្រយុទ្ធ​គ្នា​ដណ្ដើម​ចំណី​កាលពី​ពេល​ថ្មីៗ​នេះ​។​
​ ​
​តាមរយៈ​រូបភា​ពឃ្លីប​វីដេអូដ៏​កម្រ​បានឃើញ​ទាំងនេះ ដែល​គេ​ថត​បាន​នៅ​ឧទ្យាន​ជាតិ​កាន់​ហា ក្នុង​រដ្ឋ​ម៉ា​ដ្យា ប្រា​ដេស ប្រទេស​ឥណ្ឌា ក្បាល​របស់​ពស់​ដែល​នៅលើ​ផ្ទាំង​ថ្ម​បាន​ជាប់​ក្នុង​មាត់​របស់​ត្រី​ ចំណែកឯ​កន្ទុយ​របស់​ត្រី​នេះ​ជាប់​ក្នុង​មាត់​របស់​ពស់​មួយ​ក្បាល​ទៀត​ដែល​ហក់​ចេញពី​ក្នុង​ទឹក​។​
​ ​
​ត្រី​ដ៏​កម្សត់​នេះ​បាន​ខំប្រឹង​តស៊ូ​ប្រយុទ្ធ​តតាំង​ដើម្បី​ការពារ​ជីវិត​របស់​ខ្លួន ខណៈ​ពស់​ទាំងពីរ​ក្បាល​ប្រយុទ្ធ​គ្នា​ដណ្ដើម​វា​ជា​ចំណី​។​
​ ​
​លោក ហ្គាន​ស្យា​ម ប្រាសាដ បាន​វ៉ា​រ៉េ ជា​អ្នក​ស្រលាញ់​ធម្មជាតិ​ដែល​ថត​បាន​ទិដ្ឋភាព​ដ៏​កម្រ​នេះ​កាលពី​ថ្ងៃទី​១៩ ខែកក្កដា និយាយ​ថា​ពស់​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​ដណ្ដើម​ត្រី​នេះ​ជា​ចំណី​រហូតដល់​ទៅ​កន្លះ​​ម៉ោង​ទម្រាំ​តែ​ដឹង​ឈ្នះ​ចាញ់​។​
​ ​
​គាត់​បានបញ្ជាក់​ថា ពស់​ដែល​នៅលើ​ផ្ទាំង​ថ្ម​បាន​ខាំ​ទាញ​ត្រី​ចេញពី​ផ្ទៃ​ទឹក ហើយ​ភ្លាមនោះ​ពស់​ទី​២ ក៏​ហក់​ចេញពី​ផ្ទៃ​ទឹក​ខាំ​ជាប់​កន្ទុយ​ត្រី​៕​ប្រែ​សម្រួល​៖​ខុម​/sn/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម