ផ្នូរខ្មោច​នាវា​បុរាណសម័យ​រ៉ូ​ម៉ាំង កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ក្រុម​អ្នកប្រមាញ់​កំណប់​

218
ចែករម្លែក

​អ្នក​បុរាណវិទ្យា​បាន​រកឃើញ “​ផ្នូរ​ខ្លោច​នាវា​” ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ដែល​ផ្ដល់​ពន្លឺ​ថ្មី​លើ​នាវា​ទាំងនេះ​ដែល​បាន​លិចទៅ​បាតសមុទ្រ​កាលពី​ជិត ២ ពាន់​ឆ្នាំ​មុន​។​
​ ​
​ក្រុម​អ្នក​បុរាណវិទ្យា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​រលក​សំឡេង (Sonar technology) ដើម្បី​ស្គែ​ន​បាតសមុទ្រ ហើយ​បាន​ពើបពះ​ប្រទះ​នឹង “​ផ្នូរ​ខ្លោច​នាវា​” ដែល​មាន​ខ្លោច​នាវា​បុរាណសម័យ​រ៉ូ​ម៉ាំង ចំនួន ៥ គ្រឿង​ដែល​គ្មាន​មនុស្ស​ប៉ះពាល់​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​។​
​ ​
​ផ្នូរខ្មោច​នាវា​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​កោះ​តូច​មួយ​របស់​អ៊ី​តា​ល​លី ឈ្មោះ Ventotence ដែល​ខ្មោច​នាវា​ទាំងនេះ​មាន​អាយុកាល​ចន្លោះ​ពី​សតវត្សរ៍​ទី​១ ដល់​សតវត្សរ៍​ទី​៥ នៃ​គ្រិស្ដសករាជ​។​
​ ​
​ក្រុម​អ្នកស្រាវជ្រាវ​បាន​អះអាង​ថា ពួកគេ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ពេល​រក​ឃើញ​ផ្លូវ​ខ្មោច​នាវា​នេះ​កាលពី​ឆ្នាំ​២០០៩ នៅ​បាតសមុទ្រ​ដែល​មាន​ជម្រៅ​ជាង ១០០ ម៉ែត្រ​ហើយ​ស្ថិតក្នុង​ចំណោម​ផ្នូរខ្មោច​នាវា​​ជ្រៅ​បំផុត​ដែល​គេ​មិន​ធ្លាប់​រក​ឃើញ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​។​
​ ​
​លោក ធី​មមី ហ្គែម​ប៊ីន ប្រធាន​បុរាណវិទ្យា​នៅ Aurora Trust នៅពេល​នោះ​និយាយថា ដោយសារ​តែ​ទឹក​ជ្រៅ ខ្មោច​នាវា​ទាំង​នេះ​គ្មាន​អ្នក​ប៉ះពាល់​អស់​ជាច្រើន​រយ​ឆ្នាំ ប៉ុន្តែ​ព្រមាន​ថា​ការនិយម​មុជទឹក​​ជ្រៅ​កាន់តែ​ច្រើនឡើងៗ​បង្ក​ការគំរាមកំហែង​ដល់​ខ្មោច​នាវា​ទាំងនេះ​ដែល​ជា​កំណប់​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម