តារា​ហ្វេ​ស​ប៊ុ​ក ម្នាក់​បញ្ចេញ​បទ​ថ្មី​បែប​សប្បាយ​

169
ចែករម្លែក

ភ្នំពេញ​៖ នៅក្នុង​ថា​នៈ​ជា​តារា​ហ្វេ​ស​បុក​មួយរូប​ដែលមាន ងារ​ជា​ជំទាវ​ឧកញ៉ា​ផង​នោះ ម៉ែ​រួយ បានបង្ហាញ​នូវ​ស្នាដៃ​បទ​ចម្រៀង​ថ្មី​របស់​អ្នកនាង ដែល​បទ​ថ្មី​នេះ ជា​ប្រភេទ​បទ​សប្បាយៗ និង​កន្ត្រាក់​អារម្មណ៍​មាន​ចំណងជើង​ថា “​ស្រី​ឆ្នាស់​”​។​

​បទ​ចម្រៀង​ថ្មី​របស់​តារា​ហ្វេ​ស​ប៊ុ​ក រូបនេះ គ្រាន់តែ​បង្ហោះ​លើ​បណ្តាញ​សង្គម​ភ្លាម​ក៏​ស្រាប់ តែមាន ការគាំទ្រ​និង​សរសើរ​ភ្លាមៗ ។

​បទ​“​ស្រី​ឆ្នាស់​” មាន​សាច់ភ្លេង​ល្អ ស្តាប់​ហើយ​អាច​បន្ធូ​អារម្មណ៍ កំពុងតែ​បានធ្វើឱ្យ​អ្នកគាំទ្រ ពេញចិត្ត​យ៉ាងខ្លាំង ដោយ​មនុស្ស​ជាច្រើន​ធ្វើការ ចែករំលែក និង ចុច Like យ៉ាងច្រើន​នៅលើ បណ្តាញ​សង្គម​។

​សូមបញ្ជាក់ថា ម៉ែ​រួយ ក្រៅពី​មាន​ភាព​លេចធ្លោ​ទាំង​ក្នុងសង្គម​ការងារ អាជីវកម្ម​និង​សកម្មភាព មនុស្សធម៌​ប៉ុណ្ណោះ​ទេ អ្នកនាង​នៅ​ជា​មនុស្ស​មាន​ទេពកោសល្យ​គ្រាន់បើ នៅ​វិស័យ​សិល្បៈ ហើយ​ជាពិសេស​នាង​អាច​ច្រៀង​បាន និង សម្តែង ដូច​តារា​ល្បីៗ​នៅ​កម្ពុជា ៕ ដោយៈ បូ​រិ​ន​

​វិ​ឌី​អូ​ចម្រៀង​៖

ទីតាំងផ្សាយពាណិជ្ជកម្ម