ប្រើ​ធម៌​ក្ដៅ​! អ្នក​មិន​ព្រម​ពាក់​ម៉ាស់ ចាប់បង្ខំ​ឱ្យ​ជីក​ផ្នូរ​កប់​សាកសព​អ្នក​កើតកូ​វីដ​

231
ចែករម្លែក

​នៅ​ខេត្ត​ជ្វា​ខាងកើត ប្រទេស​ឥណ្ឌូនេស៊ី អ្នកណា​ដែល​មិន​ព្រម​ពាក់​ម៉ាស់​ប្រឆាំងនឹង​ការណែនាំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវបាន​ចាប់បង្ខំ​ឱ្យ​ជីក​ផ្នូរ​កប់​សព​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​វីរុស​​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហា​វកូវី​ដ​-១៩ ទុក​ជា​ការដាក់ទណ្ឌកម្ម​។​
​ ​
​តួយ៉ាង មនុស្ស ៨ នាក់​នៅ​ហ្គ្រេ​ស៊ីក ក្នុង​ខេត្ត​ជ្វា​ខាងកើត ដែល​មិន​ព្រម​ពាក់​ម៉ាស់​ត្រូវ​បាន​ចាប់បង្ខំ​ឱ្យ​ជីក​ផ្នូរ​នៅ​ទី​បញ្ចុះសព​សាធារណៈ​មួយកន្លែង ដែល​ស្ថិតនៅក្នុង​ភូមិ​ង៉ា​បេតាន ។​
​ ​
​លោក ស៊ូ​យ៉ូណូ ចៅហ្វាយស្រុក​សឺ​ម៉េ បាន​ប្រាប់​គេហទំព័រ Tribun News កាលពី​ថ្ងៃ​ពុធ ដើម​សប្ដាហ៍​នេះ​ថា ការដាក់ទណ្ឌកម្ម​បែប​នេះ​ធ្វើឡើង​ដោយ​សង្ឃឹមថា​នឹង​អាច​ធ្វើឱ្យ​មនុស្ស​រាងចាល​លែង​ហ៊ាន​​បំពាន​ការតម្រូវ​ឱ្យ​ពាក់​ម៉ាស់​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម