មី​រ៉ា​ឡេ​ម ចា​នី​ក ថា វា​គឺជា​រឿង​ចម្លែក បើ លី​អូ​ណេ​ល ម៉េ​ស​ស៊ី ពាក់អាវ​ក្រុម​ផ្សេង​

176
ចែករម្លែក

មី​រ៉ា​ឡេ​ម ចា​នី​ក (Miralem Pjanic) បាន​អះអាងថា វា​គឺជា​រឿង​ចម្លែក ប្រសិនបើ​ឃើញ​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ប្រើ​ឈុត​របស់​ក្រុម​ផ្សេងទៀត​នៅ​រដូវ​កាល​នេះ ខណៈពេល​ខ្លួន​ត្រូវបាន​ប្រកាស​ជា​កីឡាករ​ថ្មី​របស់​កីឡាករ Barcelona ជា​ផ្លូវការ​។​
​ ​
​ចា​នី​ក ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ដោះដូរ ដែល​ក្នុងនោះ​កីឡាករ អា​ធើ (Arthur) បាន​ចូលរួម ជាមួយ​ក្រុម Juventus ជា​ក្រុម​ចាស់​របស់ខ្លួន​នោះ ត្រូវបាន​ពន្យារពេល​ប​ង្ហា​ញ​មុខ​នៅ អេ​ស្ប៉ា​ញ បន្ទាប់ពី​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​កាលពី​ខែសីហា​។​
​ ​
​ខ្សែបម្រើ​រូបនេះ​នឹង​ពាក់អាវ​លេខ​៨ ដែល​ធ្លាប់​ពាក់​ដោយ​អតីត​វីរ​បុស អែន​ឌ្រា​ស អ៊ី​នី​ស្តា (Andreas Iniesta) ។ កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​និយាយ​អំពី​តម្លៃ​ក្នុង​ការចុះ​កិច្ចព្រមព្រៀង ផ្ទេរ​មក​ចូលរួម​ក្រុម Barcelona និង​ពី​សារៈសំខាន់​របស់​ប្រធាន​ក្រុម ម៉េ​ស​ស៊ី នៅ​ពហុកីឡាដ្ឋាន Nou Camp ។​
​ ​
​ម៉េ​ស​ស៊ី បាន​ស្នើសុំ​ចាកចេញ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ក្លឹប​នេះ​អះអាងថា លក្ខខណ្ឌ​ទិញ​ផ្តាច់​៦២៩ លាន​ផោន​របស់​កីឡាករ​រូបនេះ​នៅមាន​សុពលភាព​នៅឡើយ​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​សម្រេច​មិន​នាំយក​ករណី​របស់ខ្លួន​ទៅកាន់​តុលាការ ដែល​មានន័យថា កីឡាករ​រូបនេះ​អាច​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ ប្រសិនបើ​កីឡាករ រូបនេះ​ចង់​ធ្វើ​ដូច្នេះ​។​
​ ​
​ប៉ុន្តែ​កីឡាករ​ចំណូល​ថ្មី ចា​នី​ក អះអាងថា ខ្លួន​មិន​ជឿថា ម៉េ​ស​ស៊ី​នឹង​ពាក់​ឈុត​ថ្មី​របស់​ក្រុម ផ្សេង​នោះទេ បន្ទាប់ពី​ខ្លួន​ចុះ​កិច្ចព្រមព្រៀង​លេង​រយៈពេល​៤​ឆ្នាំ​ជាមួយ​ក្រុម​នេះ​។​
​ ​
​ខ្សែបម្រើ​រូបនេះ​បាន​និយាយថា “​ម៉េ​ស​ស៊ី មានផ្ទះ​នៅទីនេះ ហើយ​ខ្ញុំ​អាច​ស្រ​ម៉ៃ​ថា​គាត់​នឹង នៅទីនេះ​។ វា​ប្រាកដជា​រឿង​ចម្លែក ប្រសិនបើ​ឃើញ​គាត់​ពាក់អាវ​ក្រុម​ផ្សេង​នោះ​។ គាត់​គឺ ជា​កីឡាករ​ឆ្នើម​មិន​ធ្លាប់​ជួប ហើយ​មាន​សារៈសំខាន់​នៅក្នុង​ក្រុម​របស់​យើង​”​។​
​ ​
​ចា​នី​ក បន្តថា “​នេះ​គឺជា​កិត្តិយស​ធំធេង​ណាស់​សម្រាប់​ខ្ញុំ​នៅទីនេះ​។ ខ្ញុំ​សង្ឃឹមថា នឹង​លេង នៅទីនេះ​ច្រើន​ឆ្នាំ​ទៀត​និង​លើក​ពាន​ជាមួយ​ក្លឹប​នេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

មី​រ៉ា​ឡេ​ម ចា​នី​ក (Miralem Pjanic)

ទីតាំងផ្សាយពាណិជ្ជកម្ម