ស្អាត​ប្លែក​! គម្រោង​លំនៅដ្ឋាន “​ព្រៃ​បញ្ឈរ​” សាកល្បង​នៅ​ចិន លក់ដាច់​គ្មាន​សល់ ប៉ុន្តែ​…

222
ចែករម្លែក

​គម្រោង​សំណង់​លំនៅដ្ឋាន​បៃតង​សាកល្បង​ដ៏​ស្រស់​ស្អាត​មួយ បាន​លេចចេញ​ជា​រូបរាង​គួរឱ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ទីក្រុង​ដ៏​ធំ​មួយ​របស់​ចិន​ដោយ​ផ្ដល់​បទពិសោធន៍​រស់នៅ​ដ៏​អស្ចារ្យ​ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ​​តាមរយៈ​ការបង្កើត​សួនច្បារ​នៅលើ​គ្រប់​រានហាល​ទាំងអស់ និង​ប្រែក្លាយ​អគារ​ទាំងមូលៗ​ទៅជា “​អគារ​ព្រៃ​បញ្ឈរ​” (Vertical Forest) យ៉ាង​អស្ចារ្យ​។​
​ ​
​យោង​តាម​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ទទួល​លក់​គម្រោង​នេះ​ឱ្យដឹងថា ទាំង​៨២៦ យូ​នី​ត​ដែល​មាន​នៅក្នុង​គម្រោង​ទាំងមូល​លក់ដាច់​អស់​គ្មាន​សល់​ត្រឹម​ខែ​មេសា ឆ្នាំ​នេះ​ស្ទើរ​មិន​គួរឱ្យ​ជឿ​ដោយសារ​តែ​វា​ជា​​លំនៅដ្ឋាន​ដ៏​ទាក់ទាញ​សម្រាប់​អ្នក​ស្រលាញ់​ធម្មជាតិ​បៃតង​។​
​ ​
​ទោះជា​យ៉ាងណា ទន្ទឹមនេះ​ក៏​មាន​សំណួរ​ចោទសួរ​ឡើង​ថា តើ​វា​មាន​បញ្ហា​ប្រឈម​ដែរ​ទេ​? ព្រោះ​មូស​ក៏​ចូល​ចិត្ត​ព្រៃ​ដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​ផ្សាយ​ថា គិត​មក​ទល់​ពេល​នេះ​មាន​តែ​ប៉ុន្មាន​គ្រួសារ​​ប៉ុណ្ណោះ​ដែល​បាន​រើ​ចូល​រស់​នៅក្នុង​គម្រោង​លំនៅដ្ឋាន Qiyi City Forest Garden នៅក្នុង​ទីក្រុង​ឈឹង​ទូ (Chengdu) នេះ​ដោយសារ​តែ​ការ​យារ​ពី​ពពួក​ប៉ារ៉ាស៊ីត​៕​ប្រែ​សម្រួល​៖​ខុម​/sn

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម