នាយកប្រតិបត្តិក្រុមហ៊ុន Apple និយាយថា ភ្លើងឆេះព្រៃនិងខ្យល់ព្យុះបង្ហាញពីផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ

197
ចែករម្លែក

លោក ធីម ឃុគ នាយកប្រតិបត្តិក្រុមហ៊ុន Apple បាននិយាយកាលពីថ្ងៃចន្ទទី២១កញ្ញាថា លោកចាត់ទុកការកើនឡើងនៃភ្លើងឆេះព្រៃ ខ្យល់ព្យុះ និងទឹកជំនន់នាពេលថ្មីៗនេះជាភស្តុតាងដ៏រឹងមាំ ដែលបង្ហាញថា ការប្រែប្រួលអាកាសធាតុពិតជាកំពុងកើតមានមែន។

លោកឃុគនិយាយតាមអនឡាញក្នុងព្រឹត្តិការណ៍មួយដោយទស្សនាវដ្តី The Atlantic ថា គ្រោះមហន្តរាយទាំងនេះគួរតែជះចំហាយលើពួកអ្នកដែលបដិសេធវិទ្យាសាស្ត្រ ដែលបង្ហាញថា ឧស្ម័នផ្ទះកញ្ចក់កំពុងផ្លាស់ប្តូរអាកាសធាតុប្រកបដោយគ្រោះថ្នាក់។

លោកឃុគបានលើកហេតុផលថា ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅឆ្នេរខាងលិចអាម៉េរិក ខ្យល់ព្យុះដែលកំពុងបោកបក់នៅភាគខាងត្បូង និង ទឹកជំនន់នៅតំបន់ភាគឦសាននិងតំបន់ភាគកណ្តាលអាត្លង់ទិក អាចធ្វើជាករណីដ៏រឹងមាំសម្រាប់បម្រែបម្រួលអាកាសធាតុ។

លោកឃុគនិយាយថា “ហេតុផលទាំងអស់នេះរួមបញ្ចូលគ្នា ខ្ញុំជឿថានឹងអាចបញ្ចុះបញ្ចូលមនុស្ស ដែលមិនជឿលើការប្រែប្រួលអាកាសធាតុ”៕ ដោយ ៖ កញ្ញាដាលីស

លោកឃុគថាខ្យល់ព្យុះទឹកជំនន់និងភ្លើងឆេះព្រៃគឺកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ

ទីតាំងផ្សាយពាណិជ្ជកម្ម