ប្រធានាធិបតី​ចិន​វាយប្រហារ​អាម៉េរិក​ថា «​ធ្វើ​ដូច​ចៅ​ហ្វាយ​នាយ​ពិភពលោក​»

616
ចែករម្លែក

​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បាន​ប្រើ​ឱកាស​ដែល​ពិភពលោក​ប្រារព្វ​ខួប​បង្កើត​អង្គការសហប្រជាជាតិ ធ្វើ​ការវាយប្រហារ​រិះគន់​សហរដ្ឋ​អាម៉េរិក​ខ្លាំងៗ ដោយ​លោក​និយាយថា​គ្មាន​ប្រទេស​​ណា​នឹង​«​ត្រូវ​អនុញ្ញាត​អោយធ្វើ​ដូច​ជា​ជន​អនុត្តរភាព​និង​ចៅហ្វាយ​របស់​ពិភពលោក​ទេ​»​។​

​ដោយ​ជំរុញ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​អោយ​ដើរ​តួនាទី​ធំ​ឡើង​នៅក្នុង​កិច្ចការ​របស់​ពិភពលោក លោក​ស៊ី​បាន​និយាយថា​អង្គការសហប្រជាជាតិ​គួរ​«​មាន​តុល្យភាព​ឡើង​» និង​បាន​អំពាវនាវ​អោយ​​មាន​«​សណ្តាប់ធ្នាប់​ពិភពលោក​កំណត់​ដោយ​ច្បាប់​អន្តរជាតិ​», នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​។​

​លោក​បាន​និយាយថា ប្រទេស​នានា​មិន​ត្រូវអោយ​ពួក​លើក​កណ្តាប់ដៃ​ដាក់​«​ធ្វើ​ចៅហ្វាយនាយ​ពីលើ​ឡើយ​។​មិនត្រូវ​មាន​ការអនុវត្ត​ការលើកលែង​និយម ឬ​ស្តង់ដា​ទ្វេ​។​មិន​ត្រូវ​អោយ​គេ​បង្ខូច​បំភ្លៃ​ច្បាប់​​អន្តរជាតិ​និង​ប្រើ​វា​ជា​លេស​ដើម្បី​បំផ្លាញ​សិទ្ធិ​ស្រប​ច្បាប់​និង​ផលប្រយោជន៍​របស់​ប្រទេស​ដទៃ ឬក៏​សន្តិភាព​និង​ស្ថិរភាព​ពិភពលោក​ឡើយ​»​។​

​ការអំពាវនាវ​របស់​ស៊ី​អោយ​មាន​ការ​ពិនិត្យ​មើល​ឡើងវិញ​ពុហ​ភាគីនិយម​ត្រូវបានប​ន្ទ​រតាម​ដោយ​អធិការបតី​អាឡឺម៉ង់ អង់​ហ្គេ​ឡា មឺ​គែល រហូត​ដល់​ប្រធានាធិបតី​កូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​​និង​អង្គការ​សហប្រជាជាតិ​ខ្លួនឯង ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​ស្ថិរភាព​របស់​ស្ថាប័ន​ពិភពលោក​នានា​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោយ​សង្ក្រាមលោកលើកទី​២​។​

​ចិន​ព្យាយាម​នាំមុខ​គេ​ក្នុង​ការថែរក្សា​សណ្តាប់ធ្នាប់​ពិភពលោក ដែល​ត្រូវ​បំផ្លាញ​ដោយ​រដ្ឋការ​ត្រាំ ដូចជា​ការដកខ្លួនរ​បស់​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា និង​អង្គការ​សុខភាព​ពិភពលោក​។​

​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​កញ្ញា​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​មួយ​ថា ការ​ប្រឈម​របស់​ពិភពលោក​មាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​អាច​ដោះស្រាយ​បាន​តែ​តាមរយៈ​ពហុភាគី​និយម​​ដែល​ត្រូវ​ធ្វើ​អោយ​សកម្ម​ឡើង​វិញ​តែ​ប៉ុណ្ណោះ​។​

​អង្គការ​នេះ​បាន​និយាយថា «​ជំងឺ​ឆ្លងកូវី​ដ​១៩ ជាការ​ប្រឈម​សកល​ធំ​បំផុត​របស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អង្គការសហប្រជាជាតិ ហើយ​វា​មិន​ត្រឹមតែ​សម្លាប់​និង​បង្ក​ជំងឺ​ធ្ងន់ធ្ងរ តែ​នាំអោយ​សេដ្ឋកិច្ច​សកល​​ដើរ​ថយក្រោយ​ដ៏​អាក្រក់ បង្កើន​ភាពក្រីក្រ ការបារម្ភ​និង​ការភ័យខ្លាច គឺ​គ្មាន​នរណាថា​មិន​រង​ផល​ប៉ះពាល់​ពី​វា​ទេ​។​កូវី​ដ​១៩ រំលឹក​យើង​ថា​ពួក​យើង​មាន​ការទាក់ទង​គ្នា​យ៉ាង​ជិតស្និទ ដូច្នេះ​ពហុភាគី​និយ​​ម​ក្លាយជា​ភាពចាំបាច់​មួយ នៅពេល​ពិភពលោក​ខិតខំ​ស្ថាបនា​មកវិញ​ពិភពលោក​មួយ​ដែល​កាន់តែ​ស្មើភាព អាច​វិល​ទៅ​រក​ស្ថានភាព​ប្រសើរ​វិញ​យ៉ាង​លឿន​និង​ដោយ​ចីរភាព​ច្រើនឡើង​»​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​កត់សំគាល់ថា «​ប្រព័ន្ធ​ពហុភាគី​និយម​អាស្រ័យ​ច្បាប់​»​មួយ​ជា​ក្តីសង្ឃឹម​ល្អ​បំផុត​របស់​ពិភពលោក​ដើម្បី​ស្ថាបនា​បរិយាកាស​មាន​ស្ថិរភាព​មួយ​ដែល​អាច​​ឆ្លើយតប​ទៅនឹង​ការ​ប្រឈម​នានា​របស់​ពិភពលោក​។​

​លោកនាយក​រដ្ឋមន្ត្រី​លី សៀន​ឡុង បាន​អំពាវនាវ​អោយ​សមាជិក​សហប្រជាជាតិ​រួមគ្នា ធ្វើ​បច្ចុប្បន្នភាព​និង​កែ​ទំរង់​បណ្តា​ស្ថាប័ន​ពហុភាគី ដូចជា​អង្គការសហប្រជាជាតិ ដើម្បី​អោយ​វា​នៅតែ​បើកចំហ សព្វ​​មុខ និង​អាច​ឆ្លើយតប​ការ​ប្រឈម​រួម​ដោយ​មាន​ប្រសិទ្ធភាព រួម​ទាំង​ជំងឺឆ្លង​និង​ការប្រែប្រួល​អាកាសធាតុ​៕​ប្រែ​សម្រួល​៖​វាសនា​

​ស៊ី​និយាយ​អំពី​តួនាទី​របស់​អង្គការសហប្រជាជាតិ​ក្រោយ​សម័យ​កូវី ប្រឆាំង​ឯ​តោ​ភាគី​និយម​និង​ការតាំង​ខ្លួន​ជា​ចៅហ្វាយ​ពិភពលោក​

ទីតាំងផ្សាយពាណិជ្ជកម្ម