ក្រុម​អ្នក​សង្គ្រោះ​ប្រញាប់ប្រញាល់​សង្គ្រោះ​ត្រី​បា​ឡែន​១៨០​ក្បាល​ជាប់​នៅ​ឆ្នេរសមុទ្រ​នៅ​អូស្ត្រាលី​

221
ចែករម្លែក

​ត្រី​បា​ឡែន​ជាង​៩០​ក្បាល​បាន​ងាប់​បន្ទាប់ពី​បាន​មក​ជាប់​នៅ​ឆ្នេរសមុទ្រ​ដាច់​ស្រ​យ៉ាល​មួយ​នៅ​តំបន់​ភាគខាងត្បូ​ង​នៃ​ប្រទេស​អូស្ត្រាលី ដោយ​ក្រុម​អ្នក​សង្គ្រោះ​បាន​ព្រមាន​នៅ​ថ្ងៃ​អង្គារ​ទី​២២​ខែ​កញ្ញា​​ថា​ការសង្គ្រោះ​ត្រី​បា​ឡែន​ចំនួន​១៨០​ក្បាល​ទៀត​ដែល​នៅ​ជាប់​ខ្លួន​នៅ​ទី​នោះ​នៅឡើយ​នោះ ជួប​ការលំបាក​ច្រើន​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​ត្រី​បា​ឡែនធំៗ​ជា​ច្រើន​ក្បាល​បាន​ជាប់​នៅ​លើ​ឆ្នេរសមុទ្រ​នៃ​កំពង់ផែ​Macquarie នៅ​រដ្ឋ​Tasmania ។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​ត្រូវ​បាន​ឃើញ​ដើរ​កាត់​ទឹក​ដើម្បី​ទៅដល់​ត្រី​បា​ឡែន​ទាំងនោះ​នៅ​ពេល​ពួកគេ​បាន​ព្យាយាម​ធ្វើឱ្យ​ពួកគេ​វា​ចូលទៅ​ទឹក​ជ្រៅ​វិញ​។​

​អ្នក​ជីវវិទ្យាសមុទ្រ​របស់​រដ្ឋាភិបាល លោក Kris Carlyon បាន​និយាយថា “​ប្រហែល​១​ភាគ​៣ នៃ​ត្រី​បា​ឡែន ២៧០​ក្បាល​បាន​ងាប់​កាលពី​ថ្ងៃ​ចន្ទ​ហើយ​ថា​ការជួយ​សង្គ្រោះ​នឹង​ជួប​ការពិបាក​និង​ចំណាយ​​ពេល​ច្រើន​ថ្ងៃ​។​

​ទោះបីជា​ត្រី​បា​ឡែន​ជាច្រើន​ជាប់​នៅ​លើ​ឆ្នេរសមុទ្រ​ជា​ញឹកញាប់​នៅ​រដ្ឋ​Tasmania​ក៏ដោយ ការជាប់​នៃ​ពួក​ត្រី​បា​ឡែន​ដ៏​ច្រើន​បែប​នេះ​មិន​ត្រូវបាន​គេ​ធ្លាប់​ឃើញ​នៅក្នុង​តំបន់​នេះ​អស់​រយៈពេល​ជាង​​មួយ​ទសវត្សរ៍​មក​ហើយ​។​

​ក្រុម​អ្នក​សង្គ្រោះ​ជិត​៦០​នាក់ បាន​ខំ​ប្រឹងប្រែង​ធ្វើការ​សង្គ្រោះ​នេះ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​និយាយថា​វា​មិន​ច្បាស់​ទេ​ថា​តើ​អ្វី​ដែល​បណ្តាល​ឱ្យ​ត្រី​បា​ឡែន​ច្រើន​ក្បាល​មកជាប់​លើ​ឆ្នេរ​សមុទ្រ​បែប​នេះ​ទេ​ប៉ុន្តែ​លោក Kris Carlyon បាន​និយាយថា​ត្រី​បា​ឡែន​ទាំងនោះ​អាច​នឹង​​វង្វេងផ្លូវ​ទៅវិញ​បន្ទាប់ពី​មក​រក​ចំណី​នៅ​ជិតៗ​ឆ្នេរ​សមុទ្រ​ឬ​អាច​ហែល​តាម​ត្រី​បា​ឡែន​មួយឬ​២​ក្បាល​ដែល​បាន​វង្វេងផ្លូវ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុម​អ្នក​សង្គ្រោះ ធ្វើការ​សង្គ្រោះ​ត្រី​បា​ឡែន​១៨០​ក្បាល​ជាប់​នៅ​ឆ្នេរសមុទ្រ​នៅ​អូស្ត្រាលី​

ទីតាំងផ្សាយពាណិជ្ជកម្ម