ផ្ដា​សាយ​គួរតែ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅដោយ​វីតាមីន​សេ​

148
ចែករម្លែក

ផ្ដាសាយ​អាច​ចាត់ទុកថា​ជា​ជំងឺ​ម្យ៉ាង ប៉ុន្តែ​វា​ក៏​ជា​ប្រភេទ​ជំងឺ​ដែល​យើងទាំងអស់គ្នា​អាច នឹង​សាកល្បង​ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន ជាពិសេស​គឺ​បន្លែ​និង​ផ្លែឈើ​មួយចំនួន​។​

​គេ​ជឿថា​អាហារ​ដែល​សម្បូរ​ទៅដោយ​សារជាតិ​រ៉ែ​និង​វីតាមីន​សេ​គឺជា​ប្រភេទ​អាហារ​ដែលមាន​គុណប្រយោជន៍​ខ្ពស់​ចំពោះ​សុខភាព​ជាពិសេស​នៅក្នុង​ការជួយ​ព្យាបាល​ឬក៏​ដោះស្រាយ​បញ្ហា​សុខភាព​ដែល​កើតមានឡើង​ដោយសារ​ជំងឺ​ផ្តាសាយ​។​

​ដើម្បី​បំពេញ​នូវ​វីតាមីន​សេ​ដែល​រាងកាយ​ត្រូវការ​អ្នក​ទាំងអស់គ្នា​អាច​សាកល្បង​ញ៉ាំ​ទឹក​ផ្លែឈើ​មួយចំនួន​ដែល​ផ្ទុក​ពពួក​វីតាមីន​សេ​ពីព្រោះ​វា​អាចជួយ​ឲ្យ​អ្នក​ឆាប់​ជា​ពី​ជំងឺ​មួយ​នេះ​។​

​ទឹក​ផ្លែឈើ​មួយចំនួន​សំដៅ​ដល់​ទឹក​ផ្លែឈើ​ស្រស់​ដែល​កិន​ពី​ផ្លែឈើ​មិនមែន​ផ្លែឈើ​កំប៉ុង​នោះឡើយ​ក្នុង​ផ្លែឈើ​ជាពិសេស​ដូចជា​ពពួក​ក្រូច​គឺជា​ផ្លែឈើ​ដែល​ផ្ទុក​វីតាមីន​សេ​ខ្ពស់​ថែមទាំង​ងាយ​ច្របាច់​អោយចេញ​ទឹក​ដូចនេះ​អ្នក​អាច​ច្របាច់​ក្រូច​មក​ញ៉ាំ​ពេលដែល​អ្នកមាន​ជំងឺ​ព្រោះ​វា​អាចជួយ​បង្កើន​សារធាតុ​សរសៃ​នៅក្នុង​រាងកាយ​របស់​អ្នកធ្វើ​ឲ្យ​អ្នក​ងាយស្រួល​រំលាយ​អាហារ​ហើយក៏​ធ្វើ​ឲ្យ​រាងកាយ​របស់​អ្នក​ងាយស្រួល​ស្រូបយក​នូវ​វីតាមីន​សេ​ដែល​រាងកាយ​ត្រូវការ​ជាពិសេស​វា​ជា​ប្រភេទ​អាហារ​ដែល​អាចជួយ​បង្ការ​មិន​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​នៅក្នុង​ឈាម​។ ក្រៅពី​ក្រូច អ្នក​ក៏ អាច​បរិភោគ​ផ្លែឈើ​មួយចំនួន​ដែលមាន​ជាតិ​ជូរ​ឧទាហរណ៍​ដូចជា​ផ្លែ​គី​វី ប៉េងប៉ោះ ស្វាយ​ជាដើម ៕ ប្រែ​សម្រួលៈ ជា សីហៈ

ទីតាំងផ្សាយពាណិជ្ជកម្ម