រឿង​មួយ​ដែល​អ្នក​ម្ដាយ​និង​លោកឪពុក​គួរ​ជ្រាប​!

130
ចែករម្លែក

រឿង​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​និង​បុរស​ជា​ឪពុក​គ្រប់គ្នា​ធ្វើជា​ញឹកញាប់​នោះ​គឺ​ការ​យកដៃ​អង្កែ​ល​ល​លើ​ក្បាលពោះ​ស្ត្រី​ដែល​កំពុងតែ មាន​ផ្ទៃពោះ​។​

​កាលដែល​ស្ត្រី​ជា​ម្ដាយ​និង​បុរស​ជា​ឪពុក​ប្រើ​ដៃ​ដើម្បី​ស្ទាបអង្អែល​ដោយសារតែ​វារ​លោង និង បង្ហាញ​ពី​ក្តី​ស្រលាញ់​រវាង​គ្នា​នឹង​គ្នា​នោះ គឺជា​វិធី​ដ៏​ល្អ​ដែល​អ្នកស្រាវជ្រាវ​អះអាងថា វា​ជួយ នៅក្នុង​ការធ្វើទំនាក់ទំនង​ជាមួយនឹង​ទារក​ក្នុង​ផ្ទៃ​ឱ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​ថែមទៀត​។​

​សកម្មភាព​បែបនេះ​គឺ​វា​អាចជួយ​ឲ្យ​អ្នក​និង​កូន​មាន​អារម្មណ៍ល្អ​។​

​តាម​ការសិក្សា​ថ្មី​មួយ​បាន​បញ្ជាក់ថា​ទារក​នៅក្នុង​ផ្ទៃពោះ​ម្ដាយ​ដែលមាន​ការ​ស្ទាប អង្អែល​ច្រើន​ក៏​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍ល្អ​ច្រើន​ផងដែរ​។​

​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​អះអាងថា​ការធ្វើ​បែប​នោះ​រួមផ្សំ​ជាមួយនឹង​ការនិយាយ​តិច​វា​គឺជា​សកម្មភាព​ដ៏​ប្រពៃ​នៅក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ម្ដាយ​និង​កូន​ក៏ដូចជា​រវាង​ឪពុកម្ដាយ​និង​កូន​។​

​តាម​ការស្រាវជ្រាវ​ដែល​ប្រើ​រលក​សំឡេង​បានបង្ហាញ​ឲ្យ​ឃើញថា​ទារក​មាន​ចលនា​ខ្ពស់​ក្នុងពេលដែល​ម្តាយ​ឬ​ឪពុក​ប៉ះពាល់​ផ្ទាល់​និង​ក្បាលពោះ ដោយ​អង្អែល​ថ្នមៗ​ជាមួយនឹង​សម្លេង ស្រាលៗ ៕ ប្រែ​សម្រួលៈ ជា សីហៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម