Manchester City បញ្ជាក់ថា អ៊ី​ល​ខាយ ហ្គុ​ន​ដូ​ហ្គា​ន ឆ្លង​វីរុស​កូ​រ៉ូ​ណា

140
ចែករម្លែក

​ក្លឹប Manchester City បាន​បញ្ជាក់ថា កីឡាករ អ៊ី​ល​ខាយ ហ្គុ​ន​ដូ​ហ្គា​ន (Ilkay Gundogan) បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ក្នុង​សេចក្តីថ្លែងការណ៍​នេះ ក្លឹប City បាន​អះអាងថា​”​ក្លឹប Manchester City អាច​បញ្ជាក់ថា អ៊ី​ល​កាយ ហ្គុ​ន​ដូ​ហ្គា​ន តេស្ត​វិជ្ជា​មាន​វីរុស​កូ​វីដ​១៩​។
​ ​
“​អ៊ី​ល​ខាយ នៅពេលនេះ​កំពុង​អនុវត្ត​ការ​នៅ​ដាច់ដោយឡែក​រយៈពេល​១០​ថ្ងៃ​ដោយ​ស្រប ទៅតាម​ការណែនាំ​របស់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​និង​រដ្ឋាភិបាល​អង់គ្លេស​។ គ្រប់គ្នា​នៅ​ក្លឹប​នេះ ប្រាថ្នា​ចង់​ឲ្យ អ៊ី​ល​ខាយ ឆាប់​ជាសះស្បើយ​”​។​
​ ​
​ក្រុម City នឹងត្រូវ​ជួប​ជាមួយ​ក្រុម Wolves នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ហ្គុ​ន​ដូ​ហ្គា​ន ទំនងជា​ខកខាន​ពីរ​ប្រកួត នៅពេល​ស្ថិតនៅ​ដាច់ដោយឡែក ដែល​ក្នុងនោះ ក្រុម​នេះ​គ្រោង​ជួប​ជាមួយ​ក្រុម Bournemouth នៅក្នុង​ក្របខណ្ឌ League Cup នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ជួប​ប្រកួត​ជាមួយ​ក្រុម Leicester City នៅ​ថ្ងៃអាទិត្យ​ផងដែរ​។​
​ ​
​កីឡាករ ម៉ា​រ៉េ​ស និង ឡា​ព័រ​តេ បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) គ្រូបង្វឹក​ក្លឹប City បាន​និយាយថា មានតែ​ខ្សែបម្រើ​ស្លាប ម៉ា​រ៉េ​ស ប៉ុណ្ណោះ​ដែល​អាច​លេង​បានជា​មួយក្រុម Wolves ។
​ ​
​លោក ហ្គា​ឌី​អូ​ឡា វ័យ​៤៩​ឆ្នាំ​ចាប់ផ្តើម​រដូវ​កាល​ទី​៥​របស់លោក​ជាមួយ​ក្លឹប City ស្របពេល កិច្ចសន្យា​របស់លោក​នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អ៊ី​ល​ខាយ ហ្គុ​ន​ដូ​ហ្គា​ន (Ilkay Gundogan)

ទីតាំងផ្សាយពាណិជ្ជកម្ម