មី​គែល អា​តេ​តា ប្រាប់​កីឡាករ​ឲ្យ​ចែកគ្នា​រក​គ្រាប់​បាល់

137
ចែករម្លែក

លោក មី​គែល អា​តេ​តា (Mikel Arteta) គ្រូបង្វឹក​ក្លឹប Arsenal បាន​ជំទាស់​នឹង​កីឡាករ​របស់ លោក ដើម្បី​សម្រាល​បន្ទុក​ក្នុង​ការរក​គ្រាប់​បាល់​ដោយ​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​រីករាយ​ដោយ​ឃើញ​កូនក្រុម​វាយបក​យកឈ្នះ​ក្រុម West Ham ២-១ ស្របពេល​កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) និង អេ​ដ​ឌី កេ​ទៀស (Eddie Nketiah) រកបាន​ម្នាក់​មួយគ្រា​ប់​។​
​ ​
​លោក អា​តេ​តា ចង់ឃើញ​កូនក្រុម​របស់លោក​ចែកគ្នា​ទទួលខុសត្រូវ​ក្នុង​ការរក​គ្រាប់​បាល់​និង មិនត្រូវ​ពឹងផ្អែក​លើ​ខ្សែប្រយុទ្ធ អូ​បា​ម៉េ​យ៉ាំង តែ​ម្នាក់​នោះទេ​។​
​ ​
​លោក អា​តេ​តា ចង់​ឲ្យ​ក្រុម​នេះ​មានការ​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន​និង​រក​គ្រាប់​បាល់​ឲ្យ​បាន ច្រើន​នៅ​រដូវ​កាល​នេះ ហើយ​ថា ទាំងនេះ​គឺជា​ចំណុច​ចាំបាច់ ដើម្បី​វិលត្រឡប់​ទៅកាន់​ឋានៈ ក្រុម​កំពូល​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​។​
​ ​
​លោក អា​តេ​តា ដែល​មកដល់ពេលនេះ​កីឡាករ​របស់លោក​បួន​នាក់​ផ្សេងគ្នា​រកបាន​៥​គ្រាប់ បាន​និយាយថា “​យើង​ចាំបាច់​ត្រូវ​ចែកគ្នា​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើនជាង​នេះ​។ ខ្ញុំ​បាន​ប្រាប់ រួចហើយ​”​។​
​ ​
​លោក​បន្តថា “​យើង​ត្រូវ​រក​គ្រាប់​បាល់​ជា​ក្រុម ប្រសិនបើ​យើង​ចង់​ប្រជែង​ជាមួយ​ក្រុម​កំពូល ដទៃទៀត​ក្នុងប្រទេស​នេះ ហើយ​ប្រសិនបើ​យើង​ពឹងផ្អែក​តែ​លើក​កីឡាករ​ម្នាក់ យើង​នឹង មិនអាច​ធ្វើ​បានទេ​”៕ ប្រែ​សម្រួល ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)

ទីតាំងផ្សាយពាណិជ្ជកម្ម