Liverpool ទាក់ទង​ជាប្រចាំ​ជាមួយ ឃី​លៀន អឹម​បា​ប៉េ

150
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Liverpool បាន​ទាក់ទង​ជាមួយ​កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ជុំវិញ​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​ឆ្នាំ​២០២១ ប៉ុន្តែ​ក្លឹប Liverpool ប្រឈម​នឹង​ការ ប្រកួតប្រជែង​ពី​ក្លឹប Real Madrid ផងដែរ​។​
​ ​
​អឹម​បា​ប៉េ នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត​ជាមួយ​ក្លឹប PSG ហើយ​គ្មាន​សញ្ញា​ណាមួយ​ដែលថា កីឡាករ​រូបនេះ​នឹង​ចុះហត្ថលេខា​ថ្មី​ជាមួយ​ក្លឹប​ជើងឯក​បារាំង​នេះ​ឆាប់ៗ​ទេ បើទោះបី​ជាមាន ការចរចា​កំពុង​បន្ត​ក៏ដោយ​។​
​ ​
​ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) កំពុង​តាមឃ្លាំមើល​ស្ថានភាព​របស់​ខ្សែ ប្រយុទ្ធ​រូបនេះ ស្របពេល​ក្លឹប Real Madrid ក៏​សង្ឃឹមថា នឹង​អូសទាញ​កីឡាក​រូបនេះ​ចេញ ពី​ក្របខណ្ឌ Ligue 1 ផងដែរ​។​
​ ​
​គ្មាន​ភស្តុតាង​បញ្ជាក់ថា អឹម​បា​ប៉េច​ង់​ចាក​ចេញពី​ក្រុម​បារាំង​នេះ​ទេ ស្របពេល​មាន​សេចក្តី រាយការណ៍​ថា ខ្សែប្រយុទ្ធ​រូបនេះ​កំពុង​ថ្លឹងថ្លែង​ពី​លទ្ធភាព​ផ្ទេរចេញ​។​
​ ​
​កន្លងមក​លោក ក្លប់ សារភាពថា មានការ​លំបាក​ខ្លាំង​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ខ្សែប្រយុទ្ធ​រូបនេះ ប៉ុន្តែ​តាម​ដឹងថា លោក​បាន​ទាក់ទង​ទៅ​ឪពុក​របស់​កីឡាករ​រូបនេះ ដើម្បី​ពិភាក្សា​ពី​អនាគត​របស់​កីឡាករ​រូបនេះ​កាលពី​ខែឧសភា​។​

​អឹម​បា​ប៉េ គឺជា​កីឡាករ​មេដាយមាស​វើ​ល​ខាប់​និង​ជា​កីឡាករ​ដែល​គេ​ចង់បាន​បំផុត​នៅ​អឺរ៉ុប ហើយនឹង​មិនអាច​លក់​ចេញ​ក្នុង​តម្លៃថោក​នោះទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe)

ទីតាំងផ្សាយពាណិជ្ជកម្ម