ល្វី​ស ស្វា​រ៉េ​ស យល់ព្រម​ទទួលយក​ការបញ្ចប់​កិច្ចសន្យា​ជាមួយ Barcelona

142
ចែករម្លែក

នៅ​ទីបំផុត ខ្សែប្រយុទ្ធ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) បានសម្រេច​កិច្ចព្រមព្រៀង​ចាកចេញ ពី​ក្លឹប Barcelona បន្ទាប់ពី​តាម​ព័ត៌មាន​ថា កីឡាករ​រូបនេះ​បាន​យល់ព្រម​នឹង​លក្ខខណ្ឌ​នៃ ការលុបចោល​កិច្ចសន្យា​របស់ខ្លួន​។​
​ ​
​បើទោះបី​ជាមាន​ការចាប់​អារម្មណ៍​យូរ​មក​ហើយពី​ក្លឹប Juventus ក៏ដោយ ក៏​ទំនងជា​ថា ក្លឹប Atletico Madrid គឺជា​គោលដៅ​បន្ទាប់​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ុយ​រូ​ហ្គា​យ​រូបនេះ​។​
​ ​
​ការ​អន្ទះសា​ចង់​ចាកចេញ​របស់ ស្វា​រ៉េ​ស នឹងធ្វើ​ឲ្យ​ក្លឹប Atletico បង្វែរ​ការយកចិត្ត ទុកដាក់ លើ​អតីត​ខ្សែប្រយុទ្ធ​ក្លឹប Chelsea អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ដែល​នៅពេលនេះ​នឹង​វិល ត្រឡប់​ទៅ​ក្លឹប Juventus ក្នុង​កិច្ចសន្យា​លេង​ខ្ចី​ជើង​។​
​ ​
​ស្វា​រ៉េ​ស ត្រូវគេ​ទស្សន៍ទាយ​ថា នឹង​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus បន្ទាប់ពី​គ្រូបង្វឹក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) របស់​ក្លឹប Barcelona បញ្ជាក់​ច្បាស់​ថា ខ្លួន​មិន​ស្ថិតក្នុង ផែនការ​របស់​គ្រូបង្វឹក​រូបនេះ​ទេ​។​
​ ​
​តាម​ព័ត៌មាន​ថា សា្វ​រ៉េ​ស ទើបនឹង​ប្រឡង​ជាប់​តេស្ត​ភាសា​អ៊ីតាលី ដើម្បី​ទទួលបាន​សញ្ជាតិ​ពីរ​។​
​ ​
​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ​កំពុង​រង់ចាំ​លិខិតឆ្លងដែន​យ៉ាង​អន្ទះសារ ដើម្បី​ឲ្យ​រួចរាល់​នៅមុន ពេល​រដូវ​កាល​ទិញដូរ​បិទទ្វារ​នៅ​ថ្ងៃទី​៥​ខែតុលា​។ លោក អែន​ឌ្រា ភា​ឡូ (Andrea Pirlo) បាន​សារភាព​កាលពី​ចុង​សប្តាហ៍​ថា កិច្ចព្រមព្រៀង​ផ្ទេរ​នឹងមាន​ការលំបាក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez)

ទីតាំងផ្សាយពាណិជ្ជកម្ម