ឃាតករ​ស៊េរី​ដែល​ជាប់គុក​ពី​រ​ជីវិត ព្រមាន​ចៅក្រម​ថា​នឹង​បន្ត​សម្លាប់​មនុស្ស​ទៀត បើ​ខ្លួន​នៅរស់​

146
ចែករម្លែក
ថម​មី ភី ហូ​លែ​ន

​ឃាតករ​ស៊េរី (​ឃាតករ​សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​) ម្នាក់​ដែល​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​២ ជីវិត​បាន​ស្នើសុំ​ឱ្យ​ចៅក្រម​ផ្ដន្ទាទោស​ប្រហារជីវិត​ខ្លួន ហើយ​បាន​ព្រមាន​ថា​រូប​គេ​នឹង​បន្ត​សម្លាប់​​មនុស្ស​ទៀត បន្ទាប់​ពី​ចាក់​សម្លាប់​អ្នកទោស​ម្នាក់​នៅ​ពន្ធនាគារ​មួយ​កន្លែង​ក្នុង​រដ្ឋ​អ៊ី​ន​ឌីយ៉ាណា (Indiana) សហរដ្ឋ​អាម៉េរិក​។​
​ ​
​ឃាតករ​ឈាម​ត្រជាក់ ថម​មី ភី ហូ​លែ​ន (Tommy P. Holland) វ័យ ៤៥ ឆ្នាំ​ដែល​មកពី​ក្រុង​អ៊ី​ន​ឌីយ៉ាណា​ប៉ូលិស (Indianapolis) ត្រូវបាន​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ក្រោយ​ចាក់​សម្លាប់​​អ្នកទោស​ដូចគ្នា​ឈ្មោះ ឃ្លីប​ហ្វ​ដ ប៊ែក​ហ្គិត វ័យ ២៨ ឆ្នាំ​នៅ​ពន្ធនាគារ Pendleton Correctional Facility កាលពី​ថ្ងៃទី​៩ សីហា ឆ្នាំ​២០១៩​។​
​ ​
​អ្នកទោស​ដែល​បាន​ជាប់​ពន្ធនាគារ ២ ជីវិត​ក្នុង​ឆ្នាំ​២០១៥ ពី​បទ​ចាក់​សម្លាប់​បុគ្គលិក​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង និង​នៅ​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង​ទៀត​នេះ បាន​ចាក់​សម្លាប់​អ្នកទោស​ដូចគ្នា ១០ កំបិត​ឡើង​សុស​ខ្លួន​រួម​មាន​ដៃ ទ្រូង និង​កំប៉េះគូទ​ផងដែរ​។​
​ ​
​យោង​តាម​ការចុះផ្សាយរ​បស់​កាសែត The Herald Bulletin ឱ្យដឹងថា នៅ​ចំពោះមុខ​តុលាការ ឃាតករ ហូ​លែ​ន បាន​និយាយ​គួរឱ្យខ្លាច​ថា “​ខ្ញុំ​នឹង​បន្ត​សម្លាប់​មនុស្ស​ទៀត​ដ៏​រាប​ណា​មិន​កាត់ទោស​​ប្រហារជីវិត​ខ្ញុំ​”​។

​ដោយ​មាន​សំណើ​យ៉ាង​ទទូច​ពី​អ្នកទោស​ជា​ឃាតករ​ផង និង​មេធាវី​ការពារ​ក្ដី​ផង ចៅក្រម​និយាយថា លោក​នឹង​ពិចារណា​សំណើ​របស់ ហូ​លែ​ន ដែល​សុំ​ទោស​ប្រហារជីវិត​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម