វៀតណាម​ដាក់គុក​២០​នាក់​ចំពោះ​ភេរវកម្ម​ដាក់​គ្រាប់បែក​នៅ​ស្ថានីយ​ប៉ូលិស​

241
ចែករម្លែក

​តុលាការ​វៀតណាម​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា​បាន​កាត់ទោស​ដាក់គុក​ម​នុស្ស​២០​នាក់​ពី​២​ឆ្នាំ​ដល់​២០​ឆ្នាំ​ចំពោះ​បទចោទប្រកាន់​បង្ក​ភេរវកម្ម ដោយសារ​ការជាប់​ពាក់ព័ន្ធ​របស់​គេ​ក្នុងការ​បំផ្ទុះ​​គ្រាប់បែក​នៅ​ស្ថានីយ​ប៉ូលិស​មួយ​កាលពី​២​ឆ្នាំមុន​។​

​តុលាការ​ក្រុង​ហូ​ជី​មី​ញ បាន​រកឃើញ​ចុង​ចម្លើយ​១៧​នាក់​ថា​មាន​កំហុស​ពី​បទ​បង្ក​ភេរវកម្ម​និង​បាន​ដាក់ទោស​មនុស្ស​៣​នាក់​ទៀត​ចំពោះ​ការប្រើ​គ្រឿងផ្ទុះ​ខុសច្បាប់ ក្នុង​ការវាយប្រហា​រដែល​ប៉ូលិស​អះអាង​ថា​​ត្រូវបាន​ផ្តល់​មូលនិធិ​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល​នៅ​ក្រៅ​ស្រុក​មួយ​។​

​សវនាការ​រយៈពេល​២​ថ្ងៃនេះ​ជា​ការ​វិនិច្ឆយ​ទោស​ចុងក្រោយ​ក្នុងចំណោម​ការកាត់ទោស​ធំៗ​នៅ​វៀតណាម ដែល​ត្រូវបាន​ធ្វើឡើង​នៅមុន​ការរុះរើ​ក្រុម​មេដឹកនាំ​បក្ស​កុំម្មុយនីស្ត​វៀតណាម​៥​ឆ្នាំ​ម្តង​នៅ​ខែ​​មករា​ឆ្នាំ​ក្រោយ​។​

​មេធាវី​ចុង​ចម្លើយ​ម្នាក់​បាន​និយាយថា ជន​ជាប់​ទោស​ទាំង​២០​នាក់​សុទ្ធតែ​បាន​ឆ្លើយ​ទទួលទោស និង​អាច​ស្ថិតក្រោម​ការ​បង្ខាំង​នៅ​ក្នុងផ្ទះ​ពេល​ចេញពី​គុក​។​

​ក្រសួង​សន្តិសុខ​សាធារណៈ បាន​និយាយ​នៅមុន​សវនាការ​នៅ​សប្តាហ៍​នេះ​ថា ចុង​ចម្លើយ​បាន​ទទួល​លុយ​មក​ពី​អង្គការ​និរទេស​មួយ​ឈ្មោះ​Trieu Dai Viet​ដើម្បី​ទិញ​គ្រឿង​ផ្ទុះ និង​កឹបគ្រាប់​សំរាប់​«​សកម្ម​​ភាព​ភេរវកម្ម​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​»​។​

​ក្រសួង​បាន​និយាយថា ពួកគេ​បាន​ចុច​បំផ្ទុះ​គ្រាប់បែក​២​នៅ​ស្ថានីយ​ប៉ូលិស​មួយ ដែល​បណ្តាលអោយ​របួស​មនុស្ស​៣​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

សវនាការ​នៅ​តុលាការ​ក្រុង​ហូ​ជី​មី​ញ​រយៈពេល​២​ថ្ងៃ សំរេច​ដាក់ទោស​ចុង​ចម្លើយ​២០​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម