ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បង្ហាញខ្លួន​ជា​ក្រមុំ​ឥណ្ឌា

253
ចែករម្លែក

ភ្នំពេញ​៖ កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា ដែល​តារា​ម៉ូ​ឌែ​ល​កំពុងមាន​ប្រជាប្រិយភាព​នោះបាន​ថតរូប​និង​ផ្សព្វផ្សាយ​ជាថ្មី ដោយ​លើក​នេះ​កញ្ញា​បាន​តុបតែង​ខ្លួន​ជា​ក្រមុំ​ឥណ្ឌា​បង្ហាញ​រូប​សម្រស់ស៊ិច​ស៊ី​របស់​នាង​ក្រោយ​ចប់​រដូវ​ភ្ជុំបិណ្ឌ​កាលពីពេល​ថ្មីៗ​នេះ​។​

​សម្រាប់​តារា​រូបនេះ ពិតជា​គួរឱ្យ​សរសើរ​ដោយ​មិនឱ្យ​ស្ងាត់​ព័ត៌មាន​ឡើយ​ដោយ​នាង​បង្ហោះ រូបថត​ប្លែក​ភ្នែក បង្អួត​សម្រស់​នាង ក្នុង​ឈុត​ជា​កូនក្រមុំ​ឥណ្ឌា​ហើយ​កាច់រាង​ដូចជា​នារី​ឥណ្ឌាពិតប្រាកដ​មែន​។​

​រូបថត​តុបតែង​ជានា​រី​ឥណ្ឌា​នេះ កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បាន​បង្ហោះ​ជាច្រើន​សន្លឹក​កាលពីថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ។​

​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បាន​ស្លៀកពាក់​បែប​ជា​នារី​ឥណ្ឌា​នោះ​មាន​រូប​ខ្លះ​បាន​បង្អួត​សម្រស់ ប្លែក​ភ្នែក​និង​រាង​ស៊ច​ស៊ី​បន្តិច​។ ចំណែក​រូបថត​ខ្លះទៀត បាន​បង្អួត​សម្រស់​ដើមទ្រូង​បញ្ចេញភាព​ស៊ិច​ស៊ី​ដ៏​ទ្រ​លុក​ទ្រលន់ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ឬ​ជាពិសេស​ប្រុសៗ​នាំគ្នា​ខំ​សម្លឹងមើល ដោយ​យកចិត្តទុកដាក់ ខណៈ​រូប​នីមួយៗ​របស់​នាង​ពិតជា​គួរឱ្យ​ក្នាញ់​មែន​។

​កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា បាន​និយាយថា នេះ​គ្រាន់តែ​ចង់​ថត​លេងៗ ហើយ​នាង​គ្រាន់​ចង់ដឹងថា​ពេល​តុបតែង​ជានា​រី​ឥណ្ឌា ថា​តើ​ស្អាត​យ៉ាងម៉េច​ដែរ​។

​សូមបញ្ជាក់ថា រូបថត​ប្លែកៗ បែប​សិល្បៈ​របស់​នាង​បង្ហោះ​ជា​បន្ត​ក្នុងអំឡុង​អាទិត្យ​នេះ​លើ ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែល​ធ្វើ​អ្នកគាំទ្រ​នាង​ពេញចិត្ត​និង​សរសើរ​ចំពោះ​ការលេង​ខ្លួន​ប្លែកៗ ថ្មី​ដល់​ទស្សនិកជន​ជាប់​រហូត​មិនឱ្យ​ស្ងាត់​ឡើយ បើទោះបីជា​វិបត្តិ​ជំងឺ​កូ​វីដ​១៩​កំពុង​នៅតែវាយប្រហារ​គ្រប់ផ្នែក​នៃ​សង្គម​ពេលនេះ​។​

​សូម​រំលឹកថា កញ្ញា ប៉ូ​គឹម​ថេ​ង សុ​ត​ធីតា ជា​តារា​បង្ហាញ​ម៉ូត​និង​ជា​បេក្ខភាព​ចូលរួម​ប្រកួតកញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​ឆ្នាំ​២០១៩ ​តែ​កញ្ញា​មិនអាច​ដណ្តើម​មកុដ​លេខ​រៀង​ណាមួយបានឡើយ ដោយ​គ្រាន់តែ​កញ្ញា​បាន​ចូលរួម ផ្សព្វផ្សាយ​អំពី​វប្បធម៌​ខ្មែរ​ក្រោយ​ពេលដែលបាន​គ្រង​ឈុត​សម្លៀកបំពាក់​តំណាង​ជាតិ រចនា​ឡើង​ដ៏​ប្រណិត​នៅក្នុង​ការប្រកួតប្រជែង ឈុត​តំណាង​ជាតិ​នៃ​កម្មវិធី​ប្រកួត​កញ្ញាឯក​អាស៊ី​ប៉ាស៊ីហ្វិក​អន្តរជាតិ​ឆ្នាំ​២០១៩​ដែល​រចនា ឡើង​ដោយ សម្អាងការ ហេង​ឡុង ហ្គោល​៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម