តិកតុក (TikTok) សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បី និង​អ្នក​ច្នៃ​ម៉ូត​ដ៏​ប្រណីត​ក្នុង​យុទ្ធនាការ #TikTokFashionMonth

212
ចែករម្លែក

​ដោយៈ​ក្រុមហ៊ុន​/​ភ្នំពេញៈ​តិកតុក​( TikTok ) ​ដែលជា​កម្មវិធី​ទម្រង់​វីដេអូ​ខ្លី​ឈានមុខ​គេ ដែល​បច្ចុប្បន្នកំពុង​ពេញនិយម​ប្រើប្រាស់​សម្រាប់​អ្នក​បង្ហាញ​ម៉ូត​និង​អ្នក​ច្នៃ​ម៉ូត​នានា​ក្នុងការ​សហការ​បង្កើត​វីដេអូ​ថ្មីៗ​ដែលមាន​ឈ្មោះថា​យុទ្ធនាការ #TikTokFashionMonth​។​

​ឆ្លុះបញ្ចាំង​ពី​កេរ្តិ៍ឈ្មោះ​របស់ TikTok ដែលជា​កន្លែង​សម្រាប់​បញ្ចេញ​នូវ​ការច្នៃ​បង្កើត​ថ្មី​និក​ម្សា​ន្ត និង ភាព​ច្នៃប្រឌិត​និង​រចនា​បែប​ទាន់សម័យ បានចាប់ផ្តើម​ជា​ដំណាក់កាលៗ​នៃ​ការ​រ​បង្កើត​នូវ​កម្មវិធី ដើម្បី​ជំរុញសហគមន៍ TikTok​ឲ្យ​មាន​ប្រជាប្រិយភាព និង​កំពុងមាន​ភាព​ពេញនិយម​នៅ​កម្ពុជា​។​

#Fashion101 នឹង​ផ្តោតលើ​អ្នកលេង​TikTok​ឲ្យ​បង្ហាញខ្លួន​តាមរយៈ​សក​ម្ម​ភាព​ប្រចាំថ្ងៃ​របស់​ពួកគេ ស្រប​ពេលដែល #GetTheLook នឹង​លើកទឹកចិត្ត​អ្នកប្រើប្រាស់​ឲ្យ​បង្កើត​ម៉ូត​ថ្មីៗ​ដែល​ពួកគេ​ស្រឡាញ់​។​

FashionMonth

@the.navarose

this mv wrecked me but can’t wait to see everyone’s retro outfits! ✨💜 #btsdynamite #btsxarmy #retro #dynamite #tiktokfashion

♬ Dynamite – BTS

​កញ្ញា CeCe Vu ជា​ប្រធាន Fashion Content Partnerships Lead នៃ​ក្រុមហ៊ុន TikTok បាន​មានប្រសាសន៍ថា​ «​យើង​សង្កេតឃើញថា ឧស្សាហកម្ម​ច្នៃ​បង្កើត​ម៉ូត​ប្រណីតៗ​ពិតជា​មានន័យ​ខ្លាំង​ក្នុងការ​លើកកម្ពស់​វប្ប​ធម៌​និង​សង្គម​តាមរយៈ​កម្មវិធី​TikTok ដោយបាន​ដាក់​បង្ហាញ​ម៉ូត​ថ្មីៗ​ចូលទៅក្នុង​សហគមន៍​របស់​យើង​ក្នុងអំឡុង​ស្ថានភាព​រក្សា​គម្លាត​សង្គម​។ ជាមួយគ្នា​នឹង​ការបើក​ការបង្ហាញ​ម៉ូត​TikTokFashionMonth កម្មវិធី​នេះ​គ្រាន់តែ​ជា​មធ្យោបាយ​មួយ​ផ្សេងទៀត​សម្រាប់​ដៃគូ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ដើម្បី​ចូលរួម​ក្នុង​ការប្រើ​កម្មវិធី​សាស្ត្រ​ថ្មី​នេះ​ក្នុង​ការដាក់​បង្ហាញ​ភាព​ច្នៃប្រឌិត​នៃ​សិល្បៈ ការបង្កើត​ថ្មី ដែលជា​សិល្បៈ​ផ្ទាល់​ខ្លូន​ក្នុងការ​លើកកម្ពស់​វិស័យ​សិល្បៈ​តាមរយៈ​វត្តមាន​របស់​កម្មវិធី​TikTok​។​

​កញ្ញា​បាន​បន្តថា​«​ពួកយើង​ពិតជា​រំភើប​ក្នុង​ការផ្ដល់​បទពិសោធ​ន៍​ជា​ប្រចាំខែ​នៃ​ការច្នៃ​ម៉ូត​និ​មិ​ត្ម​ដ៏​រស់​រវើក​សម្រាប់​សហ​គម​ន៍​របស់​យើង និង​មាន​សេចក្តីរំភើប​ដែល​បានឃើញ​ពី​កម្មវិធី​ទំនាក់ទំនង​មួយ​នេះ​ដែលមាន​ពួកគេ​ចូលរួម​ជាមួយ​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​hashtag challenge and creative effect»​។​

#TikTokFashionMonth បាន​ផ្សាយ​ផ្ទាល់​នូវ​ការបង្ហាញ​នូវ​ម៉ាក​ល្បីៗ​ដូចជា Louis Vuitton និង Saint Laurent ។ ការសម្តែង​នាពេល​ខាងមុខនេះ​គឺមាន​ឈ្មោះថា «Get the Look» ជាមួយ Ariam (​នៅ​ថ្ងៃ​១៨ ខែតុលា​) និង JW Anderson Collection Reveal (​នៅ​ថ្ងៃទី​២៨ ខែតុលា​) ។​

Fashion101

@tiffa_lukmantara

what K-drama are you watching rn? 👻 #tiktokfashion #tiktokstyling #fashion101 #kdrama #kfashion #fyp #gayadirumah

♬ Mariposa – Peach Tree Rascals

​លោក Jonathan Anderson ម្ចាស់​ក្រុមហ៊ុន និង​អ្នកគ្រប់គ្រង (Founder and Creative Director) នៅ JW Anderson បាន​លើកឡើងថា​៖ «​វា​ពិតជា​សំខាន់​សម្រាប់​លោក JW Anderson ក្នុង​ការធ្វើការងារ​ជាមួយ​វិស័យ​បច្ចេកវិទ្យា​ថ្មី និង​វេទិកា​ថ្មី​។ ខ្ញុំ​គិតថា TikTok គឺជា​ទម្រង់​បទដ្ឋាន​ប្រកួតប្រជែង​ថ្មី និង​ជាការ​ច្នៃប្រឌិត​ទម្រង់​ថ្មី​តាមរបៀប​ដែល JW Anderson កំពុង​ធ្វើ​។ ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បានធ្វើការ​ដោយផ្ទាល់​ជាមួយ​TikTok​នៅ​រដូវ​កាល​នេះ ដើម្បី​បង្ហាញ​ពី​Women’s SS21 របស់​យើង​នៅលើ​វេទិកា​»​។​

​ពិធីជប់លៀង​ពេល​រាត្រី​ថ្ងៃទី​៨​ខែតុលា​នេះ នឹង​ប្រកាស​បញ្ចប់​#TikTokFashionMonth​នៅពេលដែល​អ្នកលេង​TIkTok​ដ៏​ល្បីល្បាញ​ញូយ៉ក​ឈ្មោះ Nick Tangorra ដឹកនាំ​រៀបចំ​បង្កើត TikTok Runway Odyssey​។ ការផ្សាយ​ផ្ទាល់​ដំបូង​នៃ​កម្មវិធី​ផ្តាច់មុខ នឹងត្រូវ​រៀបចំ​ដោយ​សហការ​ដៃគូ​ជាមួយ​PUMA​និង​ដៃគូ​ច្នៃ​ម៉ូត​Alice & Olivia ដែល​បាន​រចនា​ម៉ូត​ជាមួយ​ការប្រមូល​ផ្តាច់មុខ​នៃ​កម្មវិធី TikTok ។ សហគមន៍ TikTok ក៏​នឹង​ក្លាយជា​អ្នក​ដំបូង​គេ​ដែល​ទិញ​ប្រមូលផ្តុំ​ផលិតផល​របស់​ពួកគេ​ពីរ​បស់​អ្នក​រចនា​ម៉ូត​ផ្សេងទៀត​។​

PUMA ក៏បាន​សហការ​ជាមួយ​អ្នកបង្កើត​និង​អ្នក​រចនា​ម៉ូត​TikTokBlack​សម្រាប់​ការប្រមូល​ផលិតផល​ផ្តាច់មុខ​របស់​ពួកគេ​ដែល​នឹងត្រូវ​បង្ហាញខ្លួន​ក្នុងកំឡុងពេល​ការផ្សាយ​ផ្ទាល់​រួមមាន Jufu, Ajani, Dominic Toliver, Taylor Cassidy and Makayla​។ ចំណូល​១០​ម៉ឺន​ដុល្លារ​ដែល​ទទួលបាន​ពី​ការលក់ នឹងត្រូវ​បានប្រគល់​ដោយផ្ទាល់​ទៅដល់ Equal Justice Initiative​។​

Further emphasising their commitment to inclusivity and community, TikTok has invited well-known TikTok creators, such as Melaine and Miranda Wilking, Janette Ok, and Bria Jone to take to the runway to model exciting and diverse looks from the collections.
​ដោយ​សង្កត់ធ្ងន់​ទៅលើ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ចំពោះ​ការរួមបញ្ចូល និង​សហគមន៍ TikTok កម្មវិធី TikTok បាន​អញ្ជើញ​នូវ​អ្នក​ច្នៃ​ម៉ូត​ល្បីៗ​ជាច្រើន​សម្រាប់​កម្មវិធី TikTok ដូចជា Melaine និង Miranda Wilking, Janette Ok និង Bria Jone ដើម្បី​ជម្រុញ​ដល់​ពួកគេ​ជា​គំរូ​ដ៏​អស្ចារ្យ និង​ចម្រុះ​ពី​ការប្រមូល​ផលិតផល​ដែលមាន​ការគាំទ្រ​ទាំងនេះ​៕

●​ ​យុទ្ធនាការ​រយៈ​ពេញ​មួយខែ​របស់ TikTok នឹងមាន​ការផ្សាយ​ផ្ទាល់​ពីរដង​ក្នុង​មួយ​សប្តាហ៍​ជាមួយ​អ្នក​រចនា​ដ៏​ប្រណីត​។ ការសម្តែង​ដែល​នឹង​មកដល់​ឆាប់ៗ​នេះ​រួមមាន “Get the Look” ជាមួយ​អ្នក​រចនា​ម៉ូត និង​តារា make-up ដែលមាន​ឈ្មោះ Ariam and a JW Anderson Collection Reveal
●​ ​អ្នកបង្កើត​មាតិកា TikTok នឹង​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បញ្ចេញ​ទេពកោសល្យ​ពី​ការច្នៃ​ម៉ូត​សំលៀកបំពាក់​របស់​ពួកគេ​តាមរយៈ​ការដាក់ hashtags រួមមាន #TikTokFashionMonth #GetTheLook និង #Fashion101
●​ ​ពិធីជប់លៀង​នា​រាត្រី​ថ្ងៃទី ៨ ខែតុលា នឹង​ជា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ #TikTokFashionMonth ស្របពេល​អ្នកលេង​TikTok​ដ៏​ល្បីល្បាញ​នៅ​ញូវយ៉ក គឺ​លោក Nick Tangorra ជា​អ្នកបង្កើត​TIkTok Runway Odyssey​ដែលជា​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ម៉ូត​ទាន់សម័យ​ដំបូងបង្អស់​សហការ​ជាមួយ PUMA និង​Alice & Olivia ដែល​បាន​សហការ​រចនា​ការប្រមូល​ផលិតផល​សិល្បៈ​ផ្តាច់មុខ​របស់​ពួកគេ​ជាមួយ TikTok ។​
●​ ​សហគមន៍ TikTok នឹង​ក្លាយជា​សហគមន៍​ដំបូង​គេ​ដែលមាន​លក់​ការប្រមូល​ផលិតផល​ផ្តាច់មុខ​របស់ខ្លួន​ដែល​អាច​រក​បានតែ​នៅលើ TikTok តែប៉ុណ្ណោះ​៕

@nicktangorra

I stole King #harrystyles look ✌️😍 #fashion

♬ Sign of the Times – Harry Styles

ទីតាំងផ្សាយពាណិជ្ជកម្ម