ពេជ្រ អា​វី​ហ្សា បង្អួត​សម្រស់​ស៊ិច​ស៊ី​ទៀតហើយ​មិនឱ្យ​បាត់​មុខ​ពី​ទីផ្សារ​សិល្បៈ​

768
ចែករម្លែក

ភ្នំពេញៈ កញ្ញា ពេជ្រ អា​វី​ហ្សា បើទោះជា​ស្ងាត់​ការងារ​សិល្បៈ​ដោយសារតែ​បញ្ហាជំងឺ​កូ​វីដ​១៩ ក៏ដោយ​នាង​នៅតែ​បង្ហាញ​សកម្មភាព​ជាថ្មី​ដើម្បី​បង្អួត​សម្រស់​នៅពេល​ចុះ​ហែល​ទឹក​លេង​ក្នុងពេលដើរ​កម្សាន្ត​ទៅ​ឯនាយសមុទ្រ​ក្រោយពី​បញ្ចប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

តារា​សម្តែង​មាន​ប្រជាប្រិយភាព​នៅលើ​ទីផ្សារ​ក្នុង​វិស័យ​សម្តែង​កញ្ញា ពេជ្រ អា​វី​ហ្សា បានបង្ហាញ​សកម្មភាព​ជាថ្មី​ក្នុង​ដំណើរ​កម្សាន្ត​ទៅ​មាត់សមុទ្រ​ដោយ​បង្ហាញ​រូប​សម្រស់​យ៉ាងស៊ិច​ស៊ីក្នុងឈុត​ប៊ី​គី​នី ដែល​បង្អួត​ដងខ្លួន​ជាមួយ​ស្បែ​កស​ដូច​បណ្តូលចេក​។​
​ ​
​រូបថត​ជាច្រើន​សន្លឹក​ក្នុង​អាង​ហែល​ទឹក​នៃវីឡា​មួយ​របស់​តារា​សម្តែង ពេជ្រ អា​វី​ហ្សា បាន​បង្ហោះ​កាលពី​ថ្ងៃទី​១៩ ខែកញ្ញា​។ ក្នុងចំណោម​នោះ​មាន​រូបថត​មួយ​របស់​នាង​បង្អួត​សាច់ ត្រគាក​ឡើង​ស៊ិច​ស៊ី​ពេញ​ប្លង់​ដែល​ធ្វើឱ្យ​គាំទ្រ​ពេញចិត្ត និង​ជាពិសេស​ប្រុសៗ​នាំគ្នា​ខំប្រឹងពង្រីក​រូប​របស់​នាង ហើយ​ធ្វើការ​ចែកចាយ​បន្ត​គ្នា​មើល​ពេញ​បណ្តាញ​សង្គម​តែម្តង​។​

សូមបញ្ជាក់ថា កញ្ញា ពេជ្រ អា​វី​ហ្សា ជា​តារា​ស្រី​ស្អាត​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង ទាំង​លើ​បណ្តាញ​សង្គម និង​ក្នុង​វិស័យ​សិល្បៈ​។ គ្រាន់តែ​ថតរូប​លេងៗ​បញ្ចេញ​ដើមទ្រូងសាច់​ទ្រលុកទ្រលន់​សោះ​បែរជា​មានការ​ពេញចិត្ត និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្លា​។​
​ ​
​កាលពី ខែមីនា កន្លងទៅ​នាង​ត្រឡប់មក​ចាប់​ដៃគូ​ជាមួយ​តារា​ប្រុស​លោក អេ​ន ឌី វិញ​ដោយថតរូប​គូស្នេហ៍​ជាមួយគ្នា​ល្អូក​ល្អឺ​ននឹង​គ្នា ហើយ​ថត​សម្តែង​បទ​ចម្រៀង​ជាមួយគ្នា​ដែលមានចំណងជើង​ថា “​ស្នេហា​ក្នុង​សុបិន​” ទៀតផង​៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម