ព្រះរាជ​សំណេរ​របស់​សម្តេចម៉ែ​ក្នុងឱកាស​សម្ពោធ​បណ្ណាល័យ​សម្តេចម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

423
ចែករម្លែក
សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​ផ្តល់នូវ​ព្រះរាជ​សំំ​ណេ​រលើ​ក្រាំងមាស​

ដោយៈ​សោម​ប៊ុនថន​/​ភ្នំពេញៈកាលពី​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​សព្វព្រះរាជហឫទ័យ​យាង​សម្ពោធ​បណ្ណាល័យ​សម្តេចម៉ែ នៃ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ​។​

ក្នុងឱកាស​ដ៏​ឧតុង្គ​ឧ​ត្ត​ម​នេះ​សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​សព្វ​ព្រះរាជ​ហ​ប្ញ​ទ័យ​ផ្តល់នូវ​ព្រះរាជ​សំំ​ណេ​រលើ​ក្រាំងមាស​ដែលមាន​ខ្លឺ​ម​សារ​ថា​
“​យើង​សូម​សម្តែង​អំណរ​សាទរ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក ឆាំង យុ និង​ក្រុមការងារ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ចំពោះ​ការបង្កើត បណ្ណាល័យ​សម្ដេចម៉ែ​។ យើង​ពិតជា​មានការ​រំជួល​ព្រះ​ហឫទ័យ​យ៉ាង​ក្រៃលែង ដែល​វិទ្យាស្ថាន​ស្លឹករឹត​បានសម្រេច​កំណត់​យកឈ្មោះ​របស់​បណ្ណាល័យ​ដ៏​បវរ​នេះ តាម​ព្រះនាម​របស់​យើង​។​
​យើង​សូម​ជូនពរ លោក ឆាំង យុ និង​ក្រុមការងារ​នៃ​វិទ្យាស្ថាន​ស្លឹករឹត បន្ត​បំពេញការងារ​ដ៏​ប្រពៃ​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ ដើម្បី​លើកស្ទួយ​និង​អភិរក្ស​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​។​”

សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ​

I would like to extend my warmest congratulations to Mr. Youk Chhang and his team at the Sleuk Rith Institute for the establishment of the Queen Mother Library. I am very touched that the Sleuk Rith Institute has decided to give my name to this magnificent library.

I wish Mr. Youk Chhang and his team at Sleuk Rith continued success in their noble work to promote and preserve the history of Cambodia. ។​


​សូមបញ្ជាក់ថា​បន្ទាប់ពី​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​បណ្ណាល័យ​សម្តេចម៉ែ នៅ​ថ្ងៃទី​២២​ខែកញ្ញា​នេះ​មាន​ប្រតិភូ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សមាជិក​អមដំណើរ​២២​រូប​បាន​អញ្ជើញ​មក​ទស្សនា​បណ្ណាល័យ​នេះ​ដោយផ្ទាល់​។​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​ក៏​នៅថ្ងៃស្អែកទី២៣ខែកញ្ញាសម្តេចព្រះអនុជ នរោត្តមអរុណរស្មី​និងភរិយាឯកអគ្គរាជទូតរដ្ឋទូតប្រចាំកម្ពុជានឹងយាងអញ្ជើញទស្សនាក្នងនោះមានទូតម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ គុយបា អាមេរិក កូរ៉េខាងត្បូង អូស្រ្តាលី ជាដើម និងថ្ងៃបន្តបន្ទាប់មកទៀតឯកអគ្គរាជទូតរដ្ឋទូតប្រចាំកម្ពុជាចំនួន១២ប្រទេសក៏នឹងអញ្ជើញទៅទស្សនាសមិទ្ធិជាប្រវត្តិសាស្រ្តនេះ។

លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាគារវកិច្ចសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
សព្វព្រះរាជហឫទ័យយាងសម្ពោធ បណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់​មជ្ឈមណ្ឌលឯកសារកម្ពុជា


​គួរ​បញ្ជាក់ថា​នៅក្នុង​ពិធី​សម្ពោធ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​កន្លងទៅនេះ មានការ​ដាក់តាំង​ពិព័រណ៍​ពិសេស​ចំនួន​ពីរ គឺ​១. ព្រះ​ឆាយា​ល​ក្ខ័​ណ៍​របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ
​និង​២. ការ​រចនា​ប្លង់​អគារ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយ​ស្ថាបត្យករ​លំដាប់​ពិភពលោក គឺ​លោកស្រី ហ្សា​ហា ហា​ឌី​ដ​។​
​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​បញ្ជាក់ថា​
.​បណ្ណាល័យ​សម្ដេចម៉ែ​
​បណ្ណាល័យ​សម្តេចម៉ែ បាន​បង្កើត​ឡើងជា​ផ្លូវការ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ថ្វាយ​ព្រះរាជ​កិត្តិយស​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ជូន​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ប្រទេសជាតិ​កម្ពុជា និង​ប្រជាជន​កម្ពុជា​។

បណ្ណាល័យ​សម្ដេចម៉ែ មាន​តម្កល់ទុក​សមុច្ច័យ​ជា​សៀវភៅ ប្រមាណ​ជាង ៣០០០​ក្បាល និង​ឯកសារ​ចំនួន​២៨០០​ប្រអប់ ដែល​ប្រមែប្រមូល​ដោយ​លោក​ឯកអគ្គរាជទូត​ប​ណ្ឌិ​ត ហូ​លី​យ៉ូ អេ​. ជែ​ល​ដ្រេ​ស ក្នុងអំឡុង​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការងារ​ចងក្រង​កត់ត្រា​ឯកសារ​របស់លោក​ស្ដីពី​រាជវង្សានុវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​។ លោក​ឯកអគ្គរាជទូត​បណ្ឌិត ជែ​ល​ដ្រេ​ស បាន​បរិច្ចាគ​ដោយ​សប្បុរស​នូវ​សមុច្ច័យ​ដ៏​ធំធេង​នេះ​ដល់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នា​ចុងឆ្នាំ​២០១៩​។ ឯកសារ​ដែល​តម្កល់​នៅក្នុង​បណ្ណាល័យ​សម្តេចម៉ែ រួមមាន​សៀវភៅ​ជាច្រើន​ទៀត​ស្ដីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ឯកសារ​ស្តីពី​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)​យ៉ាងហោចណាស់​១​លាន​៧​សែន​ទំព័រ ដែល​ស្រាវជ្រាវ​ដោយ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំកន្លងមក​។ ទន្ទឹមនឹងនេះ បណ្ណាល័យ​សម្តេចម៉ែ ថែមទាំង​មាន​តម្កល់​នូវ​ឯកសារ​ក្នុង​ទម្រង់​ដទៃទៀត​ដូចជា រូបថត ភាពយន្ត និង​ខ្សែអាត់​សម្លេង​ជាច្រើន​ម៉ឺន​នាទី​របស់​ជនរងគ្រោះ​ក្នុងសម័យ ប៉ុល ពត ដែល​ត្រូវបានធ្វើ​ឲ្យ​ទៅជា​ទម្រង់​ឌីជីថល​មានគុណ​ភាព​ខ្ពស់ ដើម្បី​ធានា​ដល់​ការអភិរក្ស​លើ​ឯកសារ​ឲ្យ​បាន​គង់វង្ស និង​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន​ក្នុងការ​ប្រើប្រាស់​។​

​បណ្ណាល័យ​សម្ដេចម៉ែ គឺ​មិនមែន​គ្រាន់តែ​ជាទី​តាំង​សម្រាប់​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា តែប៉ុណ្ណោះ​នោះទេ​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មាន​មោទកភាព​ក្នុងការ​ថ្វាយ និង​ជូន​បណ្ណាល័យ​នេះ ជា​កេរដំណែល​របស់​សម្តេច​ម៉ែ និង​ស្ត្រី​កម្ពុជា​គ្រប់​​រូប​។ ស្ត្រី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​រួញរា​ក្នុង​ការស្ដារ លើកស្ទួយ និង​កសាង​ប្រទេសជាតិ​សាជាថ្មី តាមរយៈ​ការចិញ្ចឹម​បីបាច់​គ្រួសារ ក្តាប់​យក​និង​ពង្រីក​ឱកាស​សេដ្ឋកិច្ច អភិរក្ស ការពារ និង​ពង្រឹង​សហគមន៍ វប្បធម៌ និង​ប្រទេសជាតិ​របស់ខ្លួន ក្រោយ​ពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅ​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ស្ត្រី​កម្ពុជា គឺជា​និមិត្តរូប នៃ​ដួងព្រលឹង​ជាតិ​កម្ពុជា​។ បណ្ណាល័យ​សម្ដេចម៉ែ បង្កើតឡើង​ដើម្បី​ឧទ្ទិស​ដល់​ស្ត្រី​កម្ពុជា ទាំង​នៅក្នុង​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល​។

ក្នុងអំឡុង​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ទ្រង់ សម្តេចព្រះ​មហាក្សត្រី ព្រះ​វរ​រាជា​មាតា​ជាតិខ្មែរ សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​អំណោយ​ដែល​មិនអាច​កាត់ថ្លៃ​បាន រួមមាន សៀវភៅ មេដាយ លិខិត​សរសើរ គ្រឿង​ឥស្សរិយយស និង​សម្បត្តិ​ផ្ទាល់​ព្រះកាយ​ដ៏​មានតម្លៃ​របស់​ទ្រង់​ដល់​បណ្ណាល័យ ដើម្បី​ឲ្យ​សាធារណជន​បាន​ទស្សនា សិក្សា និង​យល់ដឹង​អំពី​តម្លៃ​។ ដោយ​គ្មាន​មន្ទិលសង្ស័យ បណ្ណាល័យ​សម្ដេចម៉ែ គឺជា​ធនធាន​ជាតិ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ការអប់រំ​សាធារណជន​និង​យុវជន​នាពេល​បច្ចុប្បន្ន និង​ជាច្រើន​ជំនាន់​ត​ទៅមុខទៀត​នាពេល​អនាគត​។​

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចាត់ទុក​សុវត្ថិភាព​សាធារណ​ជា​អាទិភាព​។ ស្រប​ពេលដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ឯ​សកម្មភាព​អប់រំ សកម្មភាព​វប្បធម៌ និង​ព្រឹត្តិការណ៍​ជាតិ​ផ្សេងៗ​នៅតែ​បន្ត មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ជឿជាក់ថា​សកម្មភាព​ទាំងអស់នេះ​ត្រូវតែ​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព និង​បាន​គិតគូរ​ទុកជាមុន​អំពី​សុខភាព​និង​សុខមាលភាព​របស់​មនុស្ស​គ្រប់រូប​។ អាស្រ័យ​ហេតុនេះហើយ នា​ខណៈពេល​បច្ចុប្បន្ន មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សូម​រក្សា​សិទ្ធិ​អនុញ្ញាត​ឲ្យ​សាធារណជន​ចូល​ប្រើប្រាស់ បណ្ណាល័យ​សម្ដេចម៉ែ តាម​ប្រព័ន្ធ​អន​ឡាញ​។​

.​ពិព័រណ៍​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ​

​កម្រង​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​នេះ បាន​សម្រិតសម្រាំង​ចេញពី​សមុច្ច័យ​របស់លោក​ឯកអគ្គរាជទូត​បណ្ឌិត ហូ​លី​យ៉ូ ជែ​ល​ដ្រេ​ស ដែល​បាន​ប្រមែប្រមូល​នៅ​ចន្លោះ​ឆ្នាំ​១៩៨១ និង​ឆ្នាំ​២០១៩​។ ព្រះ​ឆាយា​ល​ក្ខ័​ណ៍​ភាគច្រើន​មាន​ប្រភព​មកពី​សមុច្ច័យ​ផ្ទាល់​របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ដែល​ត្រូវបាន​ថតចម្លង​ទុក​នៅឯ​ទីក្រុង​ប៉េកាំង ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៦​និង​ឆ្នាំ​២០០៤​មុនពេល​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​ទាំងនោះ​ត្រូវបាន​ប​ញ្ចូ​ន​ដើម្បី​អភិរក្ស​នៅ​បណ្ណសារដ្ឋាន​ក្នុងប្រទេស​បារាំង​។
​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​ភាគច្រើន​រួម​ប​ញ្ជូ​ល​សម័យកាល​ស្ថិតនៅ​ចន្លោះ​ឆ្នាំ​១៩៥០ និង​ឆ្នាំ​១៩៩១ ដែល​បង្ហាញ​អំពី​ព្រះរាជ​សកម្មភាព​ផ្សេងៗ​របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ រួមមាន អំឡុង​ពេលដែល​ព្រះអង្គ​បាន​យាង​ព្រះរាជដំណើរ​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ ដោយ​ពេលខ្លះ​ទ្រង់មាន​សេះ​ជា​ព្រះទីនាំង​ដើម្បី​ពន្យល់​ប្រជាជន​កម្ពុជា​អំពី​ហេតុផល​ដែល​ប្រទេស​កម្ពុជា​ត្រូវការ​ឯករាជ្យភាព​ពី​ប្រទេស​បារាំង​។​

ព្រះ​ឆាយា​ល​ក្ខ័​ណ៍​មួយចំនួន បង្ហាញ​អំពី​រយៈកាល​ក្រោយពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ គឺជា​ខណៈពេល​មួយ​ដែល​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព និង​ព្រះរាជ​សកម្មភាព​ដឹកនាំ​របស់ សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ ក្នុងការ​កសាង​ជាតិ តាមរយៈ​ការ​ស្ម័គ្រ​ព្រះកាយ​ចូលរួម និង​សកម្មភាព​ដទៃទៀត​ជាមួយនឹង​ប្រជាជន​កម្ពុជា​។​
​ព្រះ​ឆាយា​ល​ក្ខ័​ណ៍ដ​ទៃទៀត បង្ហាញ​ពី​ព្រះរាជ​សកម្មភាព​ការទូត របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ នាគ្រា​ដ៏​លំបាកលំបិន នៅ​ចន្លោះ​ឆ្នាំ​១៩៧០​និង​ឆ្នាំ​១៩៧៥ បន្ទាប់ពី​ព្រះអង្គ​ត្រូវបាន​បង្ខំ​ឲ្យ​ភៀស​ព្រះកាយ​ទៅ​គង់នៅ​ក្រៅប្រទេស​កម្ពុជា​។ រូបថត​ក្នុង​បណ្តុំ​នេះ​រួមមាន ព្រះរាជទស្សនកិច្ច​រប​ស់​ព្រះអង្គ​ទៅកាន់​ប្រទេស​ស៊ូដង់​(​ជាទី​កន្លែង​ដែល​ព្រះអង្គ​បាន​គ្រង​សម្លៀកបំពាក់​ប្រពៃណី​របស់​យុទ្ធជន​ស៊ូដង់​), សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​តំបន់​រំដោះ​ក្នុងប្រទេស​ឡាវ ដែលជា​ព្រះរាជទស្សនកិច្ច​មួយ​ប្រកបដោយ​គ្រោះថ្នាក់​ដោយសារ​មូលហេតុ​ថា​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក បាន​ហោះហើរ​កាត់​តំបន់​នោះ​ជា​ញឹកញាប់ ក្នុងសម័យ​សង្គ្រាម​វៀតណាម​។​
​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​ផ្សេងៗ​ទៀត បង្ហាញ​អំពី​ការសម្រាកលំហែ​នៅ​ទីក្រុង​ប៉េកាំង​របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ​, សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ព្រះរាជវង្សានុវង្ស​ដទៃទៀត​។ ព្រះ​ឆាយា​ល​ក្ខ័​ណ៍​ខ្លះ​បង្ហាញ​អំពី​ព្រះរាជ​សកម្មភាព​ទ្រង់​កីឡា​វាយ​សី​របស់​សម្តេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិខ្មែរ នៅឯ​ព្រះរាជដំណាក់​នាទី​ក្រុង​ប៉េកាំង ដែល​រដ្ឋាភិបាល​ចិន​ថ្វាយ​ជូន​ទ្រង់​។ ព្រះ​ឆាយា​ល​ក្ខ័​ណ៍ដ​ទៃទៀត​បង្ហាញ​ពី​ព្រះរាជ​សកម្មភាព​និពន្ធ​តន្ត្រី ដែលជា​ព្រះរាជកិច្ច​មួយ ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ធ្វើ​នៅពេល​ទ្រង់​សម្រាក​ព្រះកាយ​។​

លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាគារវកិច្ចសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
សព្វព្រះរាជហឫទ័យយាងសម្ពោធ បណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់​មជ្ឈមណ្ឌលឯកសារកម្ពុជា

 


.​ពិព័រណ៍​ការ​រចនា​ប្លង់​អគារ​វិទ្យាស្ថាន​ស្លឹករឹត​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដោយ​ស្ថាបត្យករ​លំដាប់​ពិភពលោក គឺ​លោកស្រី ហ្សា​ហា ហា​ឌី​ដ​
​នៅ​ឆ្នាំ​២០១៤ លោកស្រី ហ្សា​ហា ហា​ឌី​ដ នាយក​ស្ថាបត្យកម្ម ហ្សា​ហា ហា​ឌី​ដ និង​លោក​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានធ្វើ​សេចក្ដីប្រកាស​រួម​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាបត្យកម្ម​របស់លោក​ស្រី ហា​ឌី​ដ ក្នុងការ​រចនា​ប្លង់​អគារ​វិទ្យាស្ថាន​ស្លឹករឹត ដែល​គឺជា​ទីតាំង​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ដើម្បី​រំឭក​និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ប្រមាណ​២​លាន​នាក់ នា​អំឡុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។​

ការជ្រើសរើស​យក​ស្ថាបត្យកម្ម​របស់លោក​ស្រី ហា​ឌី​ដ ដែលមាន​ភាពល្បីល្បាញ​ក​ម្រិ​ត​ពិភពលោក លើ​ផ្នែក​ស្ថាបត្យកម្ម​បែប​បង្កើត​ថ្មី​និង​ទំនើប បង្ហាញ​អំពី​ការសម្រេចចិត្ត​របស់លោក ឆាំង យុ ដើម្បី​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក​ពី​គំរូ​បែប​អភិរក្ស​នៃ​សំណង់​ស្ថាបត្យកម្ម បម្រើ​នាទី​ជា​បូជនីយដ្ឋាន​រំឭក​ពី​អំពើ​ប្រល័យពូជសាសន៍ ដែល​ធ្លាប់​សាងសង់​កាលពី​៧០​ឆ្នាំមុន​មក​។​ការ​រចនា​ប្លង់​អគារ​បែប​អភិរក្ស​គឺ​សង្កត់ធ្ងន់​លើ​ផ្នែក​ខាងក្រៅ​ដែលមាន​ពណ៌​ស្រអាប់​និង​មាន​ជ្រុង​ច្រើន ហើយ​សាងសង់ឡើង​ដោយ​ប្រើប្រាស់​ថ្ម ដែក និង​កញ្ចក់​ខ្លះ ដើម្បី​រំលេច​និង​បញ្ជាក់​អំពី​សណ្ឋាន​នៃ​ភាព​ឃោ​ឃៅ​របស់​អំពើ​ប្រល័យពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ ទស្សនវិស័យ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​ផ្ដល់​តម្លៃ​ដល់​អតីតកាល ដែល​ផ្ដោត​សំខាន់​ក្នុង​ការធានា​ឲ្យ​អ្នកទស្សនា​មាន​បទ​ពិ​សោ​ន​ធ៍​វិជ្ជមាន មាន​អារម្មណ៍​ធូរស្រាល និង​ផ្ដោតជាសំខាន់​ទៅលើ​អនាគត​។ ថ្វីត្បិតតែ​អ្នកទស្សនា​អញ្ជើញ​មកកាន់​វិទ្យាស្ថាន​ស្លឹករឹត​ដែលមាន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ​នេះ នឹង​បានឃើញ​កេរដំណែល​ពោរពេញ​ទៅដោយ​សោកនាដកម្ម​នៃ​របប​ខ្មែរក្រហម ចងចាំ​ពី​ជនរងគ្រោះ​ក្នុងនាម​ជា​មនុស្ស​ដែល​បាន​ធ្លាក់​ចូលទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម មនោគមវិជ្ជា​ជ្រុលនិយម និង​ការគិត​ដោយ​មិន​សម​ហេតុផល​យ៉ាងណាក្ដី​វិទ្យាស្ថាន​ស្លឹករឹត​នឹង​ផ្ដោតទៅលើ​អ្វីដែល​ត្រូវធ្វើ​ដើម្បី​បង្ការ​មិន​ឲ្យ​ស្ថានការណ៍​ខាងលើ​កើតឡើង​សាជាថ្មី ដោយ​ប្រើប្រាស់​កម្មវិធី​អប់រំ​ណែនាំ​ជាច្រើន​ប្រភេទ​។ អ្នកទស្សនា​នឹង​បាន​យល់​ដឹងថា​តើ តម្លៃ​ទាក់ទង​ទៅនឹង​ចំណេះដឹង ការអត់ឱន ការផ្សះផ្សា និង​ការយោគយល់​អធ្យាស្រ័យ នឹង​ផ្ដល់​ឲ្យ​មនុស្ស​នូវ​មធ្យោបាយ​ឆ្ពោះទៅកាន់​អនាគត​មួយ​ដែល​ពោរពេញ​ទៅដោយ​ភោគផល​និង​ភាព​វិជ្ជមាន​បាន​យ៉ាងដូចម្តេច​។ ទន្ទឹមនឹងនេះ អ្នកទស្សនា​អាច​យល់ដឹង​បន្ថែមទៀត​ពី​របៀប​ដាក់បញ្ចូល​ព្រឹត្តិការណ៍​ដែល​នាំ​ឲ្យ​ឈានដល់​របប​ខ្មែរក្រហម ទៅក្នុង​បរិបទ​នៃ​ប្រវត្តិសាស្ត្រ​យូរលង់​របស់​ប្រទេស​កម្ពុជា​និង​អាច​យល់​ដឹងថា​ហេតុអ្វី​បានជា​បិ​រ​បទ​នោះ​គួរតែ​លើក​យកមក​រំឭក​ឡើង​វិញ​ជា​សាធារណៈ​។​

ស្ថាបត្យកម្ម​បែប​ពត់ពេន​ប៉ុន្តែ​មាន​ឥទ្ធិពល​របស់លោក​ស្រី ហ្សា​ហា ហា​ឌី​ដ ផ្ដោតទៅលើ​រូបរាង​បត់បែន ជាជាង​រូបរាង​មុត​និង​មាន​សណ្ឋាន​ធរណីមាត្រ​បង្ហាញ​ពី​ជ្រុង​ជាក់លាក់ ដែល​ប្រៀប​ដូច​ទៅនឹង​អគារ​ឧស្សាហកម្ម​។ ស្នាដៃ​ស្ថាបត្យកម្ម​របស់លោក​ស្រី​មាន​សក្ដានុពល​អាច​កែប្រែ​គំនិត​រចនា​នៃ​សំណង់​ស្ថាបត្យកម្ម​បម្រើ​តួនាទី​ជា​បូជនីយដ្ឋាន​រំឭក​ដល់​ឧក្រិដ្ឋកម្ម​សង្គ្រាម​ឲ្យ​ផ្លាស់​មុខមាត់​ថ្មី​និង​ប្រសើរ​ជាង​មុន​។​លើសពីនេះទៅទៀត​ដោយសារតែ​ជនរងគ្រោះ​ស្លូតត្រង់​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​តែងតែ​រួមមាន​ស្ត្រី​និង​កុមារ​ជាច្រើន​នេះ​គឺជា​ពេលវេលា​ដ៏​ស័​ក្កិ​សម​ដែល​ស្ត្រី​គួរតែ​ដើរតួនាទី​ជា​អ្នកដឹកនាំ​ការងារ​រចនា​បូជនីយដ្ឋាន​ដើម្បី​ទទួលស្គាល់​និង​រំលេច​នូវ​ការបាត់បង់​ជារួម​របស់​ជនរងគ្រោះ​ទាំងនោះ​។

លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាគារវកិច្ចសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
សព្វព្រះរាជហឫទ័យយាងសម្ពោធ បណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់​មជ្ឈមណ្ឌលឯកសារកម្ពុជា

 


​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​កម្ពុជា រួមមាន​ស្ថាបត្យកម្ម​អច្ឆរិយ​នៃ​ចក្រភព​អង្គរ​ពី​បុរាណ គឺជា​និមិត្តរូប​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ បង្ហាញ​អំពី​កេរដំណែល​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា​។ ក្រុមការងារ​រចនា​អគារ​វិទ្យាស្ថាន​ស្លឹករឹត​បានធ្វើ​ការសម្រេច​ចិត្តជា​យុទ្ធសាស្ត្រ ដោយ​ផ្សាភ្ជាប់​នឹង​អតីតកាល ទៅនឹង​ប្រាសាទបន្ទាយស្រី ដែលជា​ប្រាសាទ​មួយ​ដ៏​ផ្ចិតផ្ចង់​សាងសង់ឡើង​ក្នុងសម័យ​អង្គរ​។ ដោយសារតែ​មូលហេតុ​ថា កម្រិត​ល្អិតល្អន់​នៃ​ស្នាដៃ​សិល្បៈ​នៅលើ​ប្រាសាទ​នេះ មាន​សភាព​សព្វ​ជ្រុងជ្រោយ​និង​ស៊ីជម្រៅ និង​ជារឿយៗ​ប្រាសាទបន្ទាយស្រី​តែងតែ​ត្រូវបាន​ប្រៀបប្រដូច​ទៅនឹង «​រតនវត្ថុ​នៃ​សិល្បៈ​ខ្មែរ​» នៅក្នុង​អក្សរសិល្ប៍​ខ្មែរ​។ ប្រាសាទបន្ទាយស្រី មាន​ទំហំ​តូច​ប៉ុន្តែ​ជា​ប្រាសាទ​យ៉ាងសំខាន់​និង​ប្រកបដោយ​សិល្បៈ​ល្អ​ឯក រំលេច​នូវ​ព្រេង​និទាន​ជា​គ្រឿង​លម្អ​ដ៏​វិសេសវិសាល​នៅតាម​ហោរ​ជាង​និង​ផ្តែរ​នៃ​ប្រាសាទ ដែល​គឺជា​និមិត្តរូប​ជំរុញ​ចិត្ត​ដ៏​សមស្រប​បំផុត​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ចងចាំ​និង​ការ​រចនា​សារមន្ទីរ​។​

លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាគារវកិច្ចសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
សព្វព្រះរាជហឫទ័យយាងសម្ពោធ បណ្ណាល័យសម្តេចម៉ែ នៃវិទ្យាស្ថានស្លឹករឹតរបស់​មជ្ឈមណ្ឌលឯកសារកម្ពុជា

 


​ស្ទើរតែ​គ្រប់​សាសនា​ធំៗ​ទាំងអស់ សុទ្ធសឹង​តែមាន​ក្រិ​ត្យ​ក្រម​ជា​មូលដ្ឋាន​នៃ​ជំនឿ​និង​រឿងព្រេង ស្តីអំពី​វត្តមាន​និង​តួនាទី​នៃ​ឋានសួគ៌​និង​ឋាននរក​។ គ្មាន​សាសនា​ណាមួយ​ដែល​បកស្រាយ​អំពី​រឿងព្រេង​និទាន​និង​ទំនាក់ទំនង​របស់​ព្រះ​ទេវតា​នៅ​ឋានសួគ៌​និង​យាមា​នៅ​ឋាននរក បាន​សព្វ​ជ្រុងជ្រោយ​និង​ស៊ីជម្រៅ​ជាង​ព្រះពុទ្ធសាសនា​និង​សាសនា​ហិណ្ឌូ​នៅក្នុង​ទ្វីបអាស៊ី ដែលជា​សាសនា​ចម្បង​របស់​ប្រទេស​កម្ពុជា​នោះទេ​។ ភាពសម្បូរ​បែប​នៃ​ទំនៀមទម្លាប់​ប្រពៃណី​សាសនា​ទាំងពីរ គឺ​មិន​អាចមាន​នៅលើ​តួអង្គ​ល្អ​និង​តួអង្គ​អាក្រក់​របស់លោក​ខាងលិច ឬ​សាសនា​ដែល​កើត​ក្រោយ​ដទៃទៀត​ដូចជា សាសនា​ជី​ហ្វ​, គ្រិស្តសាសនា និង​សាសនា​អ៊ីស្លាម​នោះឡើយ​។ យោងតាម​ព្រេង​និទាន​របស់​ព្រះពុទ្ធសាសនា​និង​សាសនា​ហិណ្ឌូ ឋាននរក​និង​ឋានសួគ៌​មាន​សារៈសំខាន់​ក្រៃលែង ក្នុងការ​ទទួលស្គាល់​និង​ការយល់​ដឹងថា​តើ មូលហេតុ​អ្វី​បានជា​ប្រជាជន​កម្ពុជា មានប្រតិកម្ម​ចំពោះ​កេរដំណែល​ដ៏​អសោច​នៃ​របប​ខ្មែរក្រហម ខុសពី​ការយល់ឃើញ​របស់លោក​ខាងលិច ដែល​ពោរពេញ​ទៅដោយ​ការ​ចងកំហឹង ការដាក់ទោសទណ្ឌ និង​ការ​ចងអាឃាត​។

ស្ថាបត្យកម្ម​របស់លោក​ស្រី ហា​ឌី​ដ និង​លោក ឆាំង យុ បាន​រួមគ្នា​បង្កើតជា​អគារ​មួយ​នេះ​ឡើង ដែល​ដើរតួនាទី​ពង្រីក​និង​ពង្រឹង​កិច្ចការ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដើម្បី​បង្កើន​ការទទួល​ជ្រាប​និង​ការយល់ដឹង​ជា​សាធារណ​អំពី​សោកនាដកម្ម​ដែល​បាន​កើតឡើង និង​ស្វះ​ស្វែងរក​ផលប្រយោជន៍​សង្គម​ចេញពី​ការផ្សះផ្សា តាមរយៈ​ការអប់រំ ការបញ្ជ្រាប​ចំណេះដឹង និង​ការធ្វើ​ឲ្យ​ធូរស្បើយ​អារម្មណ៍ ដោយ​ផ្អែកលើ​ការចងចាំ​និង​ការប្តេជ្ញាចិត្ត​។ ការ​រចនា​បូជនីយដ្ឋាន​របស់លោក​ស្រី ហា​ឌី​ដ គឺជា​ស្នាដៃ​មួយ​ប្រកបដោយ​សម្រស់​ល្អ​ឯក​និង​ជា​និមិត្តរូប​ដ៏​កម្រ​ក្នុង​សតវត្សរ៍​ទី​២១៕សរន

លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងពេលស្វាគមន៍លោកឯកអគ្គរាជទូតថៃដែលអញ្ជើញមកទស្សនាបណ្ណាល័យសម្តេចម៉ែ

 
លោកឆាំងយុនាយកមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងពេលស្វាគមន៍លោកឯកអគ្គរាជទូតថៃដែលអញ្ជើញមកទស្សនាបណ្ណាល័យសម្តេចម៉ែ

ទីតាំងផ្សាយពាណិជ្ជកម្ម