​គ្រួសារ​ដែល​រងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ បានទទួល​អំណោយ​

322
ចែករម្លែក

​ដោយ​៖ គូលែន / សៀមរាប​: នៅ​រសៀល​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ លោក យន់ ស៊ី​ភន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​ប្រធានកិត្តិយស អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ជីក្រែង បាន​ចុះ​ចែក​អំណោយ​មនុស្សធម៌ របស់​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ជីក្រែង ជូន​គ្រួសារ​រងគ្រោះ​ចំនួន ១​គ្រួសារ ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​អន្លង់​ព្រីង​ក្រោម ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ។​


​អំណោយ​ដែល​ចែកជូន​ទាំងនោះ រួមមាន អង្ករ ២០ គីឡូក្រាម​, មី​ជាតិ​, ត្រីខ ទឹកត្រី មុង ភួយ ក្រមា សារុង និង ថវិកា ១០០.០០០ រៀល ហើយ​លោក យន់ ស៊ី​ភន និង​រដ្ឋបាល​ឃុំ​អន្លង់​សំណ បាន​ឧបត្ថម្ភ​ស័ង្កសី ចំនួន ២០ សន្លឹក ។​ជាមួយនឹង​ការចុះ​សួរសុខទុក្ខ និង​ចែក​អំណោយ​រួចមក ក្រុមការងារ ក៏បាន​បន្ត​ចុះសួរសុខទុក្ខ ពលករ​ដែល​ត្រឡប់ មកពី​ក្រៅប្រទេស បានដាក់​ខ្លួន​អោយ នៅ​ដាច់ដោយឡែក ១៤ ថ្ងៃ នៅ​មណ្ឌល​ឃុំ​កំពង់ក្តី​ផងដែរ​៕S/

​រូបភាព​:​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​បានទទួល​អំណោយ​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជីក្រែង ៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម