​លួច​លក់​ថ្នាំញៀន ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ម៉ាឡៃ ឃាត់ខ្លួន​

173
ចែករម្លែក

​ដោយ ៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖ ជនសង្ស័យ​ម្នាក់ លួច​លក់​ថ្នាំញៀន ជាច្រើន​កញ្ចប់ នៅ​ស្រុក​ម៉ាឡៃ ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​នោះ ឃាត់ខ្លួន នៅវេលា​ម៉ោង ១ រសៀល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ បានឱ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ កង់ បួន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​នៅ​ចំណុច​ផ្លូវ​៥០២ នៃ​ភូមិ ឃុំ​ខាងលើ ។ កម្លាំង​អាវុធហត្ថ ដកហូត​បាន​វត្ថុតាង រួមមាន គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ៣ កូន​ថង់ ស្មើនឹង ៥,០៦ ក្រាម ទូរស័ព្ទដៃ ១​គ្រឿង នាឡិកាដៃ ១​គ្រឿង និង​សម្ភារ​សម្រាប់​ច្រក និង​ប្រើប្រាស់​គ្រឿងញៀន មួយចំនួន​។​ជនសង្ស័យ បាន​ឆ្លើយ​សារភាព ហើយ​ត្រូវ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី កាលពី​ថ្ងៃទី​២២ ខែកញ្ញា នេះ ៕S/

​ ​ ​រូបថត ៖ ជនសង្ស័យ កង់ បួន និង​វត្ថុតាង ( រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម