ឪពុក​និង​កូនប្រុស​ស្រី​៤​នាក់​ពុល​ចំណី​កូន​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​ជួយសង្គ្រោះ​បន្ទាន់​

241
ចែករម្លែក

ដោយ​រិទ្ធី​សែន​/​ខេត្តពោធិ៍សាត់​៖​ឪពុក​និង​កូនប្រុស​ស្រី​៤​នាក់​បាន​ពុល​ចំណីអាហារ​។​ក្នុងនោះ​បីនាក់​ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​រហាល​ទិល​។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០២០​ស្ថិតនៅ​ក្នុងភូមិ​រហាល​ឃុំ​តា​លោ​ស្រុក​តា​លោ​សែន​ជ​យ័​ខេត្តពោធិសាត់ ។​

អធិការនគរបាល​ស្រុក​តា​លោ​សែន​ជ័យ​លោក​វរសេនីយ៍ឯក​ហែម​មុនី​បានឱ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅវេលា​ម៉ោង​7​និង​5​នាទី​យប់​ថ្ងៃទី​២២​កញ្ញា​២០២០​នេះ​ថា​ករណី​ពុល​នេះ​មិនមែនជា​លើក​ទី​១​ទេ​កន្លងមក​ក៏​ធ្លាប់​ពុល​ដំឡូង​ជីតា​ម្តង​ហើយ​មិន​អី​ទេ​។​តែ​លើក​នេះ​បាន​ពុល​ជា​លើក​ទី​២​រហូតដល់​ឪពុក​និង​កូនប្រុស​ស្រី​៤​នៅពេល​កូនៗ​បាន​ស្ងោរដំឡូង​ចាំ​ហូប​ទាំងអស់គ្នា​និង​បាន​ពុល​ទាំងអស់គ្នា​តែម្តង​។​ភ្លាមៗ​ជនរងគ្រោះ​ជា​ឪពុក​ដឹក​កូនៗ​យកមក​មណ្ឌល​សុខភាព​រហាល​ទិល​ដើម្បី​សង្គ្រោះ​។​តែ​ជា​អកុសល​កូនស្រី​ពៅ​បាន​ស្លាប់​នៅពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព ។​

​លោក​វរសេនីយ៍ឯក​ហែម​មុនី​បានឱ្យដឹង​ទៀតថា​កុមារី​រងគ្រោះ​នេះ​មានឈ្មោះ វ៉ាន់ ស្រី​យ៉ា អាយុ ៣​ឆ្នាំ ឪពុក​ឈ្មោះ វ៉ាត​វ៉ាន់ អាយុ​៣៥​ឆ្នាំ​កូន​ទី​១​ឈ្មោះ វ៉ាត​ស្រី​ណា អាយុ​១២​ឆ្នាំ កូន​ទី​២​ឈ្នោះ វ៉ាន់​ស្រី​ណ​យ អាយុ​៥​ឆ្នាំ​កូន​ទី​៣​ឈ្មោះ​វ៉ាន់​ស្រី​យ៉ា​អាយុ​៣​ឆ្នាំ​ស្លាប់​គ្រា​ដែល​កូន​ទាំងអស់​រសនៅ​ជាមួយ​ឪពុក​និង​ម្តាយ​បាន​លែងលះ​យូរ​មកហើយ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម