នគរបាលចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ គោកឆែកជនជាតិ ចិនឃើញគ្រឿងញៀនជិត ៥ kg

281
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ : កម្លាំងនគរបាលអធិការដ្ឋានខណ្ឌចំការមន សហការជាមួយ កម្លាំងស្នងការាជធានីភ្នំពេញដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានដកហូតថ្នាំញៀនពីជនជាតិចិនជាច្រើនគីឡូក្រាម កាលវេលាម៉ោង ១២និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២៣ ខែកញ្ញាឆ្នាំ ២០២០ ត្រង់ចំណុច​ជិតស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពពីលោក យិនសាន​អធិការដ្ឋានខណ្ឌចំការមនបានឲ្យដឹងថា​កម្លាំងរបស់លោក​ សហការជាមួយសមត្ថកិច្ចក្រុង ដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមូលដ្ឋានស្រាប់តែឃើញរថយន្តប្រភេទ lexus GS 300 ពណ៌ ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2.W.76 69បើកបរដោយ​ជនជាតិចិនប្រុសស្រី២នាក់ រួមមានកូនតូចប្រុស ស្រី ២នាក់ទៀត។រថយន្តធ្វើដំណើរ​ពីលិចទៅកើតចូលគោលដៅក្នុងល្បឿន លឿនមិនបានឈប់ឲ្យកម្លាំង​សមត្ថកិច្ចត្រួតពិនិត្យនោះទេ បានបន្ថែមល្បឿនបើកគេចចេញពីគោលដៅ​ទៅបុកប៉ារាស់ឆ្ពោះចូលក្នុងកោះពេជ្រត្រូវបានសមត្ថកិច្ចជិះម៉ូតូដេញពីក្រោយ ខណៈមកជិតខុនដូមួយ កន្លែងបានឈប់រថយន្ត រួចក៏បានបោះថង់ខ្មៅដែលដាក់គ្រឿង ញៀនបោះចោលនៅជិតរថយន្តរួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកនៅកូនតូចប្រុសស្រី២នាក់ នៅក្នុងរថយន្តកំពុងតែយំរកឪពុកម្ដាយ។


ក្រោយហេតុការណ៍សមត្ថកិច្ចឆែកឆេរក្នុងថង់ខ្មៅឃើញសុទ្ធតែគ្រឿង ញៀនជិត​៥គីឡូក្រាម។


ប្រភពដដែលបានបន្តទៀតថា សមត្ថកិច្ចបន្តទៅឆែកបន្ទប់ ពេលមិនទាន់ដល់បន្ទប់ផង​ស្រាប់តែឃើញជនជាតិចិន ដើរចេញខាងក្នុងសណ្ឋាគាមានយួវ៉ាលិសខ្មៅចេញ​មកខាងក្រៅបានបន្តិច ស្រាប់តែជនជាតិចិនរូបនោះបានរត់បម្រុងសំដៅឡើង​រថយន្ត​ត្រូវសមត្ថកិច្ចក្របួចជាប់ហើយបានឆែកឆេរកឃើញគ្រឿងញៀន​ ប្រភេទ​ហេរ៉ូអុីនចំនួន១៤ដុំ​ទៀត។

បច្ចុប្បន្ន បុរសជនជាតិចិនរួមទាំងវត្ថុតាងថ្នាំញៀនជាច្រើនគីឡូត្រូវបាន​សមត្ថកិច្ច​មន្ទីរប្រឆាំងគ្រឿងញៀនស្នងការាជធានីភ្នំពេញនាំខ្លួនទៅសាកសួរនិងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម