ក្រុង​ម៉ា​ឌ្រី​ដ​ស្នើ​ជំនួយ​ពី​កងទ័ព​អេ​ស្ប៉ាញ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការឆ្លង​វីរុស​ដែល​កើនឡើង​

173
ចែករម្លែក

​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​តំបន់​របស់​ក្រុង​ម៉ា​ឌ្រី​ដ បាន​ស្នើសុំ​ជំនួយ​របស់​កងទ័ព​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​ខែ​កញ្ញា ដើម្បី​ប្រយុទ្ធប្រឆាំង​ការកើនឡើង​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នៅក្នុង​និង​នៅ​ជុំវិញ​រដ្ឋធានី​អេ​ស្ប៉ា​ញ​​នេះ ដែល​ក្រុម​អាជ្ញាធរ​បាន​បញ្ជា​ឱ្យមាន​ការបិទ​ផ្នែក​ខ្លះ​នៃ​តំបន់​ក្រីក្រ​មួយចំនួន​ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ការតវ៉ា​កាលពី​ចុង​សប្តាហ៍​។​

​ដោយ​ករណី​ឆ្លង​វីរុស​លើកដំបូង​ស្ថិត​នៅ​កម្រិត​ខ្ពស់​កាលពី​ខែ​មីនា​-​មេសា នោះ​ប្រទេស​អេ​ស្ប៉ាញ​បាន​ដាក់ពង្រាយ​កងទ័ព​រាប់ពាន់​នាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះឡើង​នៃ​វីរុស​នេះ​និង​ការឆ្លង​ថ្មីៗ​កើន​​ឡើង​ដល់​ជាង ១០.០០០ នាក់​ក្នុង​មួយថ្ងៃ ដែលនាំឱ្យ​មាន​ករណី​ឆ្លង​សរុប​ឡើងដល់​ជាង​៦៤០.០០០ នាក់ ដែល​ជា​ការឆ្លង​ខ្ពស់​ជាង​គេ​បំផុត​នៅ​អឺរ៉ុប​ខាងលិច​។​

​លោកស្រី​អ៊ី​សា​បែ​ល ឌៀ​ស អា​យូ​សូ ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​តំបន់​នៃ​ក្រុង​ម៉ា​ឌ្រី​ដ​បាន​និយាយ​អំពី​សំណើ​នេះ​នៅ​សន្និសីទ​សារព័ត៌​មួយ​បន្ទាប់​ពី​ជួបពិភាក្សា​ជាមួយ នាយករដ្ឋមន្ត្រី ដើម្បី​រក​មធ្យាបាយ​​កាត់បន្ថយ​ការឆ្លង​រាលដាល នៃ​ជំងឺ​នេះ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំង​បំផុត​របស់អេ​ស្ប៉ាញ​។​

​លោកស្រី​ក៏​បាន​ស្នើសុំ​ឱ្យ​មន្ទីរពេទ្យ​បណ្តោះអាសន្ន ត្រូវបាន​បង្កើតឡើង​វិញ​ក្នុង​រយៈពេល​៣​ខែ​បន្ទាប់​ពី​មន្ទីរពេទ្យ​បណ្តោះអាសន្ន​ទាំងនោះ​ត្រូវបាន​គេបោះបង់​ចោល​នៅ​ពេល​ដែល​ប្រទេស​អេ​ស្ប៉ា​ញ​​បាន​បញ្ឈប់​ការបិទ​ខ្ទប់​ប្រទេស​យ៉ាង​តឹងរ៉ឹង​។​

​លោកនាយក​រដ្ឋមន្ត្រី​ប៉ែ​ដ្រូ​ស សាន់​ឆេស បាន​និយាយថា រដ្ឋាភិបាលកណ្តាល និង​តំបន់​នឹង​កំណត់​ចំនួន​កម្លាំងយោធា​និង​ប៉ូលិស​នៅ​កិច្ចប្រជុំ​មួយ​នៅ​ល្ងាច​ថ្ងៃ​អង្គារ​ទី​២២​ខែកញ្ញា​ដែលជា​កិច្ចប្រជុំ​​ដំបូង បន្ទាប់ពី​មាន​កិច្ចប្រជុំ​បន្តបន្ទាប់​ស្តី​ពី​ការដោះ​ស្រាយ​ស្ថានការណ៍​នៅក្នុង​តំបន់​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/HA

អេ​ស្ប៉ាញ គិត​រហូត​មកដល់ពេលនេះ មាន​អ្នកស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​សរុប​ចំនួន​៣០.៦៦៣​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម