ថ្ងៃ ២៣ កញ្ញា អ្នកជំងឺ​កូ​វីដ ១៩ នៅ កម្ពុជា នៅតែ ១ នាក់​ដដែល​

106
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ នេះ កម្ពុជាមិនមាន​អ្នក​ឆ្លង​ថ្មី នៃជំងឺ​កូ​វីដ ១៩ ទេ ហើយក៏​គ្មាន​អ្នកជា​សះស្បើយ​ដែរ ដែល​ប្រការនេះ ធ្វើឱ្យ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅកម្ពុជា គឺមាន​អ្នក​ឆ្លង​សរុប ២៧៥ នាក់ដដែល ជាសះស្បើយ​អស់ ២៧៤ នាក់ កំពុង​សម្រាក​ព្យាបាល១ នាក់ប៉ុណ្ណោះ ហើយកម្ពុជាមិនទាន់មាន​អ្នកស្លាប់​ដោយសារជំងឺ​កូ​វីដ ១៩ នេះ នៅឡើយ​ទេ ។ នេះ​បើតាម​សេចក្តីប្រកាសរបស់​ក្រសួងសុខាភិបាល ៕ Kh/Ha

ថ្ងៃនេះ កម្ពុជា គ្មានអ្នកឆ្លងថ្មី នៃ ជំងឺកូវីដ ១៩ ទេ ហើយក៏គ្មានអ្នកជាសំស្បើយដែរ ( រូបៈ ឯកសារ)

ទីតាំងផ្សាយពាណិជ្ជកម្ម