ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​

131
ចែករម្លែក

ឆ្នាំជូត
​រាសី​ល្អជា​មធ្យម​។​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​ឆ្លង​ដល់​សប្តាហ៍​ក្រោយ​ដែលជា​ខែតុលា លោកអ្នក​បាន​ឆ្លង​ផុត​ដួង​រាសី​ខែ​មិនល្អ​ហើយ​។​ហេតុនេះ​សម្រាប់​ស្ត្រី​ចង់​សម្រេចចិត្ត​រឿង​អ្វីមួយ​ត្រូវ​អត់ធ្មត់​រង់ចាំ​ខែក្រោយ​ក៏​ប្រសើរ​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ពុំ​ផ្តល់​ជោគ​លាភ​ល្អ​ទេ​ដូច្នេះ​ទោះ​ធ្វើ​អ្វី​ក៏​មិន​អាចធ្វើ​ដោយ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​ក្តី​ក្តៅក្រហាយ​បានឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ផល​អាក្រក់​ណាមួយ​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូរ​ទេ​ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​ស្រួលខ្លួន ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​គ្នា​និង​ចង់​ចាញ់ឈ្នះ​មិនតិច​សោះឡើយ​៕

ឆ្នាំឆ្លូវ
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​កើត​ឆ្នាំ​គោ​ធ្វើ​អ្វី​តោង​តែ​ប្រឹងប្រែង​អត់ធ្មត់​បន្តិច​ទើប​ផល​នឹង​ហុច​មកវិញ​គ្រាន់​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​យាយី​។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

ឆ្នាំខាល
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​ខ្លា​អាច​ត្រូវ​ចៅហ្វាយនាយ​ស្តី បន្ទោស​ឬ​ត្រូវ​អ្នក​គ្រប់​គ្រង់​ជេរ​ស្តី​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ច្រើន​ហើយ អាចមាន​ប៉ះ​ពាក្យសម្តី​ជាមួយ​អ្នក​នៅក្បែរ​ខ្លួន​ឬក៏​ទទួលរង​ការ ស្តីបន្ទោស​ពី​នរណាម្នាក់​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ឱ្យ​យ័​ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​

​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូច្នេះ​ត្រូវខិតខំ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​ហោង​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​នាពេលនេះ​បើជា​អ្នក​ដួង​រាសី​ស្រុតចុះ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​ធ្លាក់ចូល​រឿង​រាវ​មិនល្អ​ណាស់​។​ចំពោះ​ស្ត្រី​ត្រូវតែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ឱកាស​ភ្លាំងភ្លាត់​និង​ចាញ់កល​ឧបាយ​គេ​នោះ​មាន​ខ្ពស់​ផងដែរ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​ការងារ​បន្តិច​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនមាន​អ្វី​ប្រែប្រួល​ប្តូ​ផ្លាស់​គួរកត់ សម្គាល់​ទេ​គឺ​ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ដូច​សព្វមួយដង​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ទាស់ទែង​សម្តី​គ្នា​មិន​ស្ទើរ​ដែរ​នោះទេ​៕

ឆ្នាំរោង
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​តែងមាន​ភាព​ភ្លឺ​ថ្លា បញ្ញា​វាងវៃ​ពិសេស​ធ្វើ តិច​បែរជា​ទទួលបាន​ផល​ច្រើន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មានការ​លូតលាស់​ទៅមុខ​គួរសម​ហើយ​កំពុងមាន​ភាព​សុខដុម​ប្រពៃ​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​ផ្សះផ្សា​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់
​រាសី​ស្រុតចុះ​។​នា​ថ្ងៃនេះ​សម្រាប់​ស្ត្រី​កើត​ឆ្នាំម្សាញ់​កុំ​គប្បី​ធ្វើ​អ្វី​ដែលជា​កិច្ចការ​ធំដុំ​ឬ​រឿង​សំខាន់​ពីព្រោះថា​ផល​មិនល្អ​តែង​យាយី​ចំពោះមុខ​ច្រើន​។​ចំពោះ​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វីមួយ​តែងតែ​ជួប​នូវ​ឧបសគ្គ​មករា​រាំងជា​និច្ច​ហើយ​ពិបាក​នឹង​ទម្លុះទម្លាយ​ទៀតផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀត សោត​ជួបតែ​ភាព​រកាំរកូស​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន​ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕

​ឆ្នាំមមី​
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បើជា​ស្ត្រី​តែង​កើត​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់​ច្រើន ពិសេស​ការប្រកបការងារ​តែង​មិន​សម្រេច​ជោគជ័យ​ថែមទៀត​។​សម្រាប់​បុរស​វិញ​តែង​មានរឿង​រាវ​នឿយណាយ​ពិសេស​អាច​កើត​បញ្ហា​តូចធំ​ព្រោះតែ​កិច្ចការងារ​ធ្វេសប្រហែស​ណាមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជ​ម្រោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​ដែល​កើត​ឆ្នាំ​ពពែ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​តែ​កើត​បញ្ហា​ជម្លោះ​វិវាទ​ឡើង​ប៉ុណ្ណោះ​។​លោកអ្នក​ត្រូវ​រវាសរវៃ​ដៃជើង​ទើប​កិច្ចការងារ​រីកលូតលាស់​ជាង​នេះ​ទៅរួច​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​

រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ភ្លឺ​ថ្លា បញ្ហា​ឈ្លាសវៃ​ហើយ​តែង​ទទួល ជោគជ័យ ត្រឡប់មកវិញ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិនមាន​ទាស់ខុស​អ្វី​ដែរ​ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ខ្លះ​ដែរ​។​ការរស់នៅ​ពិសេស​ក្នុង​គ្រូ​សារបើ​មាន​ជម្លោះ​វិវាទ ហើយ​យក​ឱកាស​នេះ​ធ្វើការ​ដោះស្រាយ​ជាការ ប្រសើរ​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​អាច​បែរមក​ល្អូកល្អិន​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​ដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​៕

ឆ្នាំរកា
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​បណ្តាក់ទុន​ឬ​ពង្រីក​ទុន​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​ក្រៅពីនេះ​បើ​លោក អ្នក​ចង់​បង្កើត​ការងារ​អ្វីមួយ​ផង​ក៏​តែង​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​ហើយក៏​មាន​សុខដុម​ប្រពៃ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ​ធ្វើឱ្យមាន​ភាពស្រស់​ស្រាយ​និង​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​សឹម​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ករឿង​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានតែ​ការ​រឹងរូស​និង​ចង់​ចាញ់ឈ្នះ​គ្នា​៕

ឆ្នាំកុរ
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ជា​ស្ត្រី​បើ​បានធ្វើ​បុណ្យ​ដាក់​ទាន់​កាន់តែ​ប្រសើរ​ពីព្រោះថា​អាច​រំដោះគ្រោះ​យាយី​បាន​ផង​។​ក្រៅពីនេះ​ការប្រកប​ការងារ​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​កុំ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​កើត​តែ​រឿង​រាវ​អំពល់ទុក្ខ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​មិន​ស្ទើរ​ដែរ​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម