រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​នៅតែ​បន្ត​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​

174
ចែករម្លែក

ដោយ​: រិ​ទ្ធិ​សែន / ខេត្តពោធិ៍សាត់​: ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ដ​ពោធិ៍សាត់​នៅតែ​បន្ត​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​អោយ​ដូច​ភ្លៀងរលឹម​។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ធ្វើឡើង​នៅ​ថ្ងៃទី​២២​កញ្ញា​២០២០​ម្សិលមិញ ដឹកនាំ​ដោយ​លោក ភុ​ន សុ​វណ្ណា នាយផ្នែក​ក្រគរ ដោយមាន​ការចូលរួម នាយ​សង្កាត់​កំពង់​លួង អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប យោធា​ខេត្ត មន្ដ្រី​បរិស្ថាន​កំពង់​លួង កម្លាំង​B05​ទទួល​ទិស​កំពង់ហ្លួង ប្រើប្រាស់​កម្លាំង​សរុប ១៥ នាក់ ម​ធ្យោ បាយ​កាណូត​ចំនួន​
០៥ គ្រឿង​។​

​ការចុះ​បង្ក្រាប​ខាង​ល​ល​នេះ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ដោយ​ចាប់ពី​ឃុំ​កំពង់ហ្លួង រហូតដល់​ចំនុច​ផ្លូវ​ជ័យ ដែល​ស្ថិត​ក្នុងភូមិ​កំពង់​លើ ឃុំ ក្បាល​ត្រាច ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ ដែលជា​លទ្ធផល បាន ០២​ករណី ធ្វើការ​រុះរើ​និង​បំផ្លាញ​ឧុ​បក​រណ៍​ល្មើសច្បាប់​មាន​៖ របាំង​ស្បៃ​មុង ០៥​ខ្សែ ប្រវែង ៤៥០ ម៉ែត្រ​, លូ​កង​ស្បៃ​មុង ចំនួន ១០ គ្រឿង​, របាំង​សាច់​អួន ០៦ ខ្សែ ប្រវែង ១៥៥០ ម៉ែត្រ​, ក្បាល​បរ ចំនួន ០៦​គ្រឿង បង្គោល​ចំនួន ៤៥០ ដើម​និង​បានធ្វើ​ការចាក់​លែង​កូន​ត្រី​ចំរុះ ចំនួន​ប្រមាណ​ជា​៥៥​គីឡូក្រាម​ទៅក្នុង​ទន្លេ​វិញ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម