ស្ត្រី​ម្នាក់​បានធ្វើ​អត្តឃាត បន្ទាប់ពី​ប្តី​បាន​នាំយក​កូនស្រី​ចេញពីផ្ទះ​បាត់​ជាច្រើន​ថ្ងៃ​

675
ចែករម្លែក

ដោយ​: រិ​ទ្ធិ​សែន / ខេត្តពោធិ៍សាត់​: ស្ត្រី​ម្នាក់​បានជ្រើសរើស​យក​ការចងក​សម្លាប់​ខ្លួនឯង បន្ទាប់ពី​ប្តី​បាន​នាំយក​កូនស្រី​ពី​រនាក់​ចេញពីផ្ទះ​បាត់​ដោយ​គ្មាន​ដំណឹង​ឈឹង​។ មានការ​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិផង​រប​ង​ជាមួយ និង​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ ខណៈដែល​ស្ត្រី​ម្នាក់​សម្រេចចិត្ត​ចងក​ធ្វើអត្តឃាត​នៅក្នុង​ផ្ទះ ដោយ​ដាក់​គន្លឹះ​ទ្វារផ្ទះ​ជាប់​ទាំង​ខាងមុខ និង​ខាងក្រោយ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នៅក្នុង​ផ្ទះ​ដែល​កំពុង​សាងសង់​មួយកន្លែង​ជា​របស់​ជនរងគ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ប្រហា​ល ឃុំ​តា​លោ ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​។​

​អធិការនគរបាល​ស្រុក​តា​លោសែន​ជ័យ លោក​វរសេនីយ៍ឯក ហែ​មុនី បាន​ឲ្យ​ដឹងថា សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហៀក ស្រី​ដា អាយុ ៣០​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​ដោយ​យក​ខ្សែ​គោ​ពណ៌​ស​ចងភ្ជាប់​ទៅនឹង​ឈើ​ច​ន្ទ​ល់​ខាងលើ​ទ្វារ​ក្នុងផ្ទះ ដោយបាន​បិទទ្វារ​មុខក្រោយ​ដាក់​គន្លឹះ​ពី​ក្នុង​ជាប់​ពី​ខាងក្នុង​ផ្ទះ​កំពុង​សាងសង់​។​

​សេចក្តី​រាយ​ការណ៍​ខាងលើនេះ បាន​ឲ្យដឹងទៀតថា ស្ត្រី​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន ដែល​ការ​សន្និដ្ឋានថា ស្ត្រី​រងគ្រោះ​ខាងលើនេះ​មាន​វិបត្តិ​ក្នុង​គ្រួសារ ខណៈ​គេ​ដឹងថា ប្ដី​របស់​នាង​បាន​នាំ​កូនស្រី​តូចៗ​ចំនួន​២​នាក់​ចាក​ចេញពីផ្ទះ​ទៅ​បាត់​ដោយ​គ្មាន​ដំណឹង តាំងពី​ថ្ងៃ​១២ ខែកញ្ញា ឆ្នាំ​២០២០ កន្លងទៅ ដោយ​គ្មាន​នរណាម្នាក់​បានដឹង​អំពី​មូលហេតុនៃ​ការនាំ​កូន​រត់ចេញ​បណ្តាលមកពី​អ្វី​នោះឡើយ​។​

​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​សាកសព​ស្ត្រី​រងគ្រោះ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់ឲ្យ​បងប្អូន​សាច់ញាតិ រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ផងដែរ​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម