សមត្ថកិច្ច​ឃាត់​រថយន្ដ​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​នៅ​ស្រុក​សំបូរ​

180
ចែករម្លែក

ដោយ​៖ កាំ​ពី /​ក្រចេះ​៖ កម្លាំង​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧១០ បាន​សហការ​ជាមួយ​កម្លាំង​ស្នាក់ការ​សន្តិសុខ​៧០៨ រួម​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្តក្រចេះ បានធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង ស្ថិតក្នុង​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ កាលពី​ល្ងាច​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០២០​។​

​មន្ត្រី​អាវុធហត្ថ​ស្នាក់ការ​៧១០​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង ម៉ាក​សាំ​យ៉ុង ពាក់​ផ្លាកលេខ ភ្នំពេញ 2N 6951 បាន​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ស្នាក់ការ​៧១០ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ស្នាក់ការ​សន្តិសុខ​៧០៨ និង​រដ្ឋបាល​ព្រៃឈើ​អូ​គ្រៀង ធ្វើការ​បង្ក្រាបបាន​តែម្តង​។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នេះ បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​អូ​គ្រៀង​បាន បញ្ជាក់ថា រឹបអូស​បាន​ឈើប្រណិត​ជាច្រើន​សន្លឹក​នៅក្នុង​រថ​យន្ត រួមមាន​៖ ១/​ឈើ​បេង​ប្រណិត​ចំនួន ១៥០​សន្លឹក​ស្មើ​០,១៥៨​ម៉ែត្រ​គីប​។ ២/​សុ​ក្រំ​បូក​ផ្ចឹក​ឈើ​លេខ​មួយ​១៣៥​សន្លឹក​ស្មើ​០,៦៤០​ម៉ែត្រ​គីប​។​

​បច្ចុប្បន្ន​វត្ថុតាង​រថ​យន្ត​ដឹកឈើ​ល្មើសច្បាប់​មួយគ្រឿង​នេះ បាន​យកទៅ​រក្សាទុក​នៅក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់រដ្ឋបាល​ព្រៃឈើ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម