ក្រុម​អ្នក​ថតរូប​ប្រកួតប្រជែង​ថតរូប​បែប​ស្ងប់ស្ងាត់​ដើម្បី​អបអរសាទរ “​ទិវា​សន្តិភាព​អន្តរជាតិ​”​

207
ចែករម្លែក

​ក្រុម​អ្នក​ថតរូប​ជុំវិញ​ពិភពលោក​បាន​ថត​ផ្ដិត​យក​ទិដ្ឋភាព​បែប​ស្ងប់ស្ងាត់ ដើម្បី​ចូលរួម​អបអរសាទរ “​ទិវា​សន្តិភាព​អន្តរជាតិ​” (International Day of Peace)​។​
​ ​
​ការប្រកួត​ដែល​រៀបចំឡើង​ដោយ Agora ដែលជា​ក្រុមហ៊ុន App ថតរូប​តម្រូវ​ឱ្យ​បេក្ខជន​ដាក់​រូបថត​ដែល​ស័ក្ដិសម​នឹង​ប្រធានបទ “​សន្តិភាព​” ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​រង្វាន់​ជ័យលាភី​។​
​ ​
​រូបថត​រហូតដល់​ទៅ​ជាង ១១.០០០ សន្លឹក​ត្រូវបាន​អ្នក​ថតរូប​ជុំវិញ​ពិភពលោក​ដាក់​ចូលរួម​ប្រកួត ក្នុងនោះ​ក៏​រួម​មាន​ស្នាដៃ​របស់​អ្នក​ថតរូប​ឈ្មោះ រ៉ា​ស៊ីត អ៊ីប្រាហ៊ីម (Rashid Ibrahim) វ័យ ២៣ ឆ្នាំ​មក​ពី​ប្រទេសកេន​យ៉ា ដែល​ក្លាយជា​ម្ចាស់​ជ័យលាភី​នៅក្នុង​ការប្រកួត​នេះ​ផងដែរ​។​
​ ​
​រូថ​ថត​ដ៏​មាន​ឥទ្ធិពល​របស់​គាត់​មានឈ្មោះ​ថា “A peaceful world is a fruitful one” (​ពិភពលោក​ដែល​ពោរពេញ​ដោយ​សន្តិភាព​ពិតជា​ស្រស់បំព្រង​)​ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​​ជាងគេ​បំផុត​ពី​សហគមន៍​អ្នកគាំទ្រ​ក្រុមហ៊ុន Agora ជុំវិញ​ពិភពលោក ធ្វើឱ្យ​គាត់​ឈ្នះ​ពាន #Peace2020 Hero (​វីរបុរស​សន្តិភាព​ឆ្នាំ​២០២០) និង​រង្វាន់​ជា​ទឹកប្រាក់ ១.០០០ ដុល្លារ​។​
​ ​
​រូបថត​ដ៏​ស្រស់​ស្អាត​របស់គាត់​ដែល​ថត​បាន​នៅ​ក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេសកេន​យ៉ា បង្ហាញ​ពី​បុរស​ម្នាក់​យោធា​ម្នាក់​លើ​កទង់​ស និង​មាន​បុរស​វ័យក្មេង ៥​នាក់​ទៀត​សម្លឹងមើល​ទាហាន​រូប​នោះ​ដែល​កំពុង​ផ្ដល់​​នូវ​សន្តិភាព​។​
​ ​
​អញ្ចឹងតោះ​! ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​ថា​តើ​រូបថត​ផ្សេងៗ​ទៀត​ស្រស់​ស្អាត​ដល់​កម្រិត​ណា សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម