យន្តហោះរបស់អនុប្រធានាធិបតីអាម៉េរិកត្រឡប់មកអាកាសយានដ្ឋានវិញ ក្រោយហោះហើរបាន បន្តិច បុកចំបក្សីលើមេឃ

444
ចែករម្លែក

សេតវិមានបានឱ្យដឹងថា យន្ដហោះរបស់អនុប្រធានាធិបតីម៉ៃ ផេន បានបើកបុកបក្សី មួយក្បាលកាលពីថ្ងៃអង្គារទី២២កញ្ញា នៅពេលហោះហើរនៅរដ្ឋញូវហាំសាយអឺ ជាហេតុបណ្តាលឱ្យអ្នកបើកយន្តហោះត្រឡប់ទៅអាកាសយានដ្ឋានវិញដើម្បីជាការប្រុងប្រយ័ត្ន។

លោកផេនបានកំពុងហោះហើរត្រឡប់ទៅផ្ទះវិញនៅទីក្រុងវ៉ាស៊ីនតោនពីព្រឹត្តិការណ៍យុទ្ធនាការបោះឆ្នោតនៅអាកាសយានដ្ឋានមួយនៅក្បែរទីក្រុងហ្គីលហ្វត រដ្ឋញូវហាំសាយអឺ។

នៅពេលដែលយន្តហោះ Air Force Two ហោះចេញពីអាកាសយានដ្ឋានតំបន់​ម៉ាន់ឆេស្ទើបូស្តុន វាបានបុកចំបក្សីមួយក្បាល។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ដែល​មិនត្រូវ​បានអនុញ្ញាតឱ្យនិយាយអំពីបញ្ហានេះជាសាធារណៈនិងនិយាយ​ក្នុងលក្ខខណ្ឌអនាមិក បាននិយាយថា អនុប្រធានាធិបតីនិងក្រុមរបស់គាត់​មិនមានគ្រោះថ្នាក់ទេ។

ទីបំផុតលោកផេនបានហោះត្រឡប់ទៅផ្ទះវិញនៅលើយន្ដហោះដឹកទំនិញដែលទីភ្នាក់ងារចារកម្មប្រើដើម្បីដឹកយានយន្តរបស់គាត់ក្នុងអំឡុងពេលធ្វើដំណើររបស់គាត់៕​ ដោយ ៖ កញ្ញាដាលីស/Ha

យន្តហោះរបស់លោកផេនចុះចតវិញក្រោយបុកចំបក្សីនៅរដ្ឋញូវហាំសាយអឺកាលពីថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម