​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បើក​កិច្ចប្រជុំ​ពិភាក្សា​សេចក្តី ព្រាងច្បាប់​សំខាន់ៗ​មួយចំនួន​

161
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​នា​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា ។​

​កិច្ច​ប្រជុំបាន​លើក​យកមក​ពិនិត្យ​និង​ពិភាក្សា​របៀបវារៈ​មានដូចជា​៖១-​បញ្ជូន​សេចក្តីព្រាងច្បាប់​ចំនួន​៧​ដែល​ទើប​ទទួលបាន​ពី​រាជរដ្ឋាភិបាល​ទៅជូន​គណៈកម្មការ ជំនាញ​រដ្ឋសភា​ពិនិត្យ​សិក្សា​ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​២-​បញ្ចូល​សេចក្តីព្រាងច្បាប់​ចំនួន​៩​ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា បាន​ពិនិត្យ​សិក្សា​រួចហើយ​ចូលក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៥​នីតិកាល​ទី​៦ និង​៣- ការពិនិត្យ​សេចក្តីព្រាង​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា ចន្លោះ​សម័យប្រជុំ​លើក​ទី​៤ និង​លើក​ទី​៥ នីតិកាល​ទី​៦​។​

​សេចក្តីព្រាងច្បាប់​ទាំង​៧​ ដែល​ទើប​ទទួលបាន​ពី​រាជរដ្ឋាភិបាល​រួមមាន​៖​សេចក្តីព្រាងច្បាប់​ស្តីពី​មូល​ប​ត្រ​រដ្ឋ​។​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ។​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​សហប្រតិបត្តិការ សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​សាធារណរដ្ឋ​ឥណ្ឌា​ ។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគរវាង​បណ្តា​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។សេចក្តីព្រាងច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​រវាង​រដ្ឋ​ជា​សមា ជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​ជប៉ុន ។សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម និង​សេចក្តីព្រាងច្បាប់​ស្តីពីការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ានស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។​

​ចំណែក​សេចក្តីព្រាងច្បាប់​ចំនួន​៩ ដែល​គណៈកម្មការ​ជំនាញ​បាន​ពិនិត្យ​សិក្សា​រួចហើយ​រួមមាន​៖​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយគ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​។​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្តីពី​ប​ត្យាប័នរ​វាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សហព័ន្ធ​រុស្សី​។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​មីណា​ម៉ា​តា​ស្តីពី​បារត ។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​វិសោធនកម្ម​ពិធីសារ​ម៉ុងរ៉េអាល់​ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​ ។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​ម៉ាឡេស៊ី​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​និង​ការបង្ការ​ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង​ពន្ធ​។ កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​និង​ការ បង្កា​ការ​គេចវេះ​ពន្ធ​និង​ការចៀសវាង​ពន្ធ​។ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ការប្រើប្រាស់​និង​ការចាត់ចែង លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក៏​នឹង​ពិនិត្យ​ពិភាក្សា​លើ​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា​ចន្លោះ​សម័យប្រជុំ​លើក​ទី​៤​និង​លើក​ទី​៥​នីតិកាល ទី ៦​ផងដែរ ៕ BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម