គរុ​សិស្ស​អប់រំ​កាយ និង​កីឡា ២ ជំនាន់ ចំនួន​២៥១​នាក់ បានទទួល​សញ្ញាប័ត្រ​

121
ចែករម្លែក


​ដោយ​៖ រ៉ូ​ហ្សា /ភ្នំពេញ​៖ គ្រូបង្រៀន​កម្រិត​មូលដ្ឋាន ឯកទេស​អប់រំ​កាយ និង​កីឡា ២ ជំនាន់ គឺ​ឆ្នាំ​សិក្សា ២០១៨-២០១៩ និង​ឆ្នាំ​សិក្សា ២០១៩-២០២០ ចំនួន ២៥១ នាក់ បានទទួល​សញ្ញាប័ត្រ នា​ព្រឹក​ថ្ងៃទី​២៣ កញ្ញា នេះ ។​

​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក មិ​កា​មិ ម៉ាសា​ហ៊ិ​រ៉ូ ( MIKAMI Masahiro ) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា តំណាង​អង្គការ​ចាយ​កា ប្រចាំ​​កម្ពុជា តំណាង​អង្គការ​បេះដូង​មាស បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​នេះ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​ប្រាប់​អង្គពិធី ឲ្យ​ដឹងថាៈ ក្រសួង​បន្ត​ពង្រឹង​វិស័យ​អប់រំ​កាយ និង​កីឡា តាម​សាលារៀន ដោយបាន​ផ្សព្វផ្សាយ ការអនុវត្តន៍​សៀវភៅ​អប់រំ​កាយ និង​កីឡា កម្រិត​បឋមសិក្សា ។​

លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​ការពង្រឹង​សហព័ន្ធ​ជាតិ តាមរយៈ​ការបណ្ដុះបណ្ដាល កីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម ការរៀបចំ ទីលានកីឡា តាម​ស្ដង់ដារ ក្នុង​គ្រឹះស្ថានសិក្សា ដោយ​ចាប់ផ្ដើម ពី​វិទ្យាល័យ​មួយ ក្នុង​រាជធានី ខេត្ត និង​ពង្រឹង ពង្រីក​វិស័យ​អប់រំ​កាយ និង​កីឡា ក្នុង​ម៉ោង​សិក្សា និង ក្រៅ​ម៉ោង​សិក្សា ។ រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល គ្រូ​អប់រំ​កាយ និង​កីឡា ដល់​កម្រិត​បរិញ្ញាប័ត្រ ជម្រុញ​មហាជន ឲ្យ​ហាត់ប្រាណ ជាប្រចាំ អភិវឌ្ឍន៍​
​សមត្ថភាព​គ្រូបង្វឹក អនុរក្ស កីឡាករ កីឡាការិនី​ថ្នាល រួមជាមួយ​ការប្រកួត​កីឡា​ជាតិ រៀងរាល់ ២ ឆ្នាំ​ម្ដង ។​

​លោក MIKAMI Masahiro បាន​អះអាង​ដែរ​ថាៈ ពេលនេះ រដ្ឋាភិបាល​កម្ពុជា និង​ជប៉ុន កំពុងតែ​កំពុងតែធ្វើការ​រួមគ្នា ដើម្បី​លើក​កំពស់ វិស័យ​អប់រំ​កាយ និង​កីឡា នៅ​កម្ពុជា តាមរយៈ ការជួយជ្រោមជ្រែង ពី​អង្គការក្រៅរដ្ឋាភិបាល នានា​របស់​ជប៉ុន ។​

​ជាមួយនឹង​ការចែក សញ្ញាប័ត្រ​នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ​កាយ និង​កីឡា បាន​ឧបត្ថម្ភ​នូវ​ថវិកា ដល់​សាស្ត្រាចារ្យ និង​មន្ត្រី នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ចំនួន ៧៤ នាក់ ដោយ​ម្នាក់ៗ ទទួលបាន ២០០.០០០ រៀល ។ ចំពោះ​គរុ​សិស្ស ចំនួន ២៥១ នាក់ ដែល​បានបញ្ចប់ ការសិក្សា ក៏បាន​ទទួល​ថវិកា ម្នាក់ៗ ២០០.០០០ រៀល​ដែរ ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម