​អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​​ទីតាំង​សម្រាប់​សាងសង់ មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​

119
ចែករម្លែក



ដោយ​៖ វណ្ណៈ /ព្រះសីហនុ​៖ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អញ្ជើញ​ចុះ​ពិនិត្យ ការដ្ឋាន​សាងសង់ អគារ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ នេះ​។​

​គួរ​បញ្ជាក់ថា ក្នុង​គម្រោង​សាងសង់ អគារ​មន្ទីរពិសោធន៍​វេជ្ជសាស្ត្រ​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ដឹកនាំ​ការសាងសង់​អគារ ដោយឡែក ម៉ាស៊ីន​ពិនិត្យ​វិភាគ និង​បរិក្ខារ​បំពាក់​​ផ្សេងៗ គឺ​ទទួល​ការឧបត្ថម្ភ ពី​រដ្ឋាភិបាល​ចិន និង​អង្គការ Global Fund តាមរយៈ​ក្រសួងសុខាភិបាល​កម្ពុជា ។

​ក្រោយ​ការសាងសង់ អគារ​មន្ទីរពិសោធន៍ នេះ​រួចរាល់​ជា​ស្ថាពរ នឹង​ជួយ​សម្រួល ក្នុងការ​ពិនិត្យ វិភាគ​ជំងឺ​ទូទៅ ពិសេស​ជំងឺឆ្លង ដូចជា ជំងឺ​កូ​វីដ​-១៩ ជាដើម​។

ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅក្នុង​ខេត្ត​ព្រះសីហនុ អាច​ទទួលបាន​សេវា ពិនិត្យ​វិភាគ​ជំងឺ​ផ្សេងៗ នៅទីនេះ​តែម្តង ដោយ​មិនចាំបាច់ ចំណាយពេល យក​ទៅ​វិភាគ នៅ​រាជធានី​ភ្នំពេញ ដូច​មុន​ទៀតឡើយ​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម