ដើម្បី​អភិរក្ស​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរ​ពី​បុ​រា​ណ្យ​កាល​មក មន្ទី​វប្ប​ធ​ម៌ខេត្តកំពង់ស្ពឺ​បាន​ប្រារព្ធ ពិធី​ប្រណាំងគោរ​ទះ​សាឡី​​

1252
ចែករម្លែក
  • 4
    Shares

​ដោយ:​សុខ​សុ​ភ័​ណ្ឌ/ ​​កំពង់ស្ពឺ ​៖ ​នា​ព្រឹក​ថ្ងៃទី​១១ ​ខែមេសា​ ឆ្នាំ​២០១៨ ​មន្ទីរវប្ប​ធ​ម៌​ខេត្តកំពង់ស្ពឺ ​បាន​ប្រារព្ធ​ពិធី​ប្រណាំង​គោរ​ទះ​សាលី​។ នៅក្នុង​ឱកាស​នោះ លោក សរ សុ​ពុធ​ត្រា អភិបាលរង​ខេត្ត​បានលើកឡើង​ថា​ សូម​ឲ្យ​គណៈកម្មការ​វាយតំ​ម្លៃ​ឲ្យ​បាន​សុ​ក្រិត​នៅក្នុង​ពិធី​ប្រណាំង​គោរ​ទះ​សាលី​នេះ ដើម្បី​លើក​ទឺ​ក​ចិត្ត​ដល់​ប្រតិភូ​និង​ម្ចាស់​គោ ដែល​បាន​ចូលរួម​ប្រណាំង​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​របស់​យើង​។

​លោក​ស៊ុន មានជ័យ ប្រធាន​មន្ទីរវប្ប​ធ​ម៌​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា គោ​ដែល​មក​ចូលរួម​ប្រណាំង មាន​ចំនួន​២៦​នឹម មក​តាម​បណ្តា​ស្រុក​ដូចជា ស្រុក​សំរោង​ទង​៥​នឹម ស្រុក​ឧដុង្គ​២​នឹម ស្រុក​គងពិសី​៨​នឹម ស្រុក​អង្គស្នួល​៨​នឹម ស្រុក​កណ្តាលស្ទឹង​១​នឹម​និង​ខ​ណ្ខ​ដ​ង្ក​២​នឹម​។ លោក​បាន​បន្តទៀតថា នេះ​ជា​លើក​ទី​៤​ហើយ​ដែល​ខេត្តកំពង់ស្ពឺ បាន​ប្រ​រ​ព្វ​ពិធី​ប្រណាំង​គោ​ដើម្បី​អប់អ​សាទ នៅ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​របស់​ខ្មែរ​។​

​គោ​ដែល​បាន​ចូលរួម​ប្រណាំង​មាន​ចំនួន​២៦​នឹម គោ​នឹម​ធំ​១០​នឹម គោ​នឹម​តូច​១៦ អ្នក​ដែល​ឈ្នះ​ចំណាត់ថ្នាក់​លេខ​១​ត្រូវបាន​រង្វាន់​ថវិកា​២០​ម៉ឺន​រៀល ចំណាត់ថ្នាក់​លេខ​២​ថវិកា១៥​ម៉ឺន​រៀល ចំណាត់ថ្នាក់​លេខ​៣​ថវិកា​១០​ម៉ឺន​រៀល និង​គោ​ដែល​មិន​ជាប់​ចំណាត់ថ្នាក់​ត្រូវបាន​រង្វាន់​លើក​ទឺ​ក​ចិត្ត​៨​ម៉ឹ​ន​រៀល​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម