រដ្ឋបាលខេត្ត​បាត់ដំបង​៖ ប្រជាពល​រដ្ឋ ដែល​រស់​នៅតាម​បណ្តោយ ដង​​ស្ទឹង​សង្កែ សូម​ប្រុងប្រយ័ត្ន​ខ្ពស់​

138
ចែករម្លែក


​ដោ​យ៖ គ្រញូង​/​បាត់​ដំប​ង៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខត្ត​បាត់ដំបង បានធ្វើ​សេចក្តីជូនដំណឹង ជាថ្មី ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ ដងស្ទឹង​សង្កែ មានស្រុក​សំឡូត ស្រុក​បាណន់ និង​ស្រុក​មួយចំនួនទៀត ឱ្យមាន​ការប្រុងប្រយ័ត្ន ដោយសារ​ភ្លៀង នៅតែ​បន្ត​ធ្លាក់ នៅ​ប៉ែក​ខាងលើ ធ្វើឱ្យ​អាង​ស្តុក​ទឹក​នៅ​ក​ង្ហ​ត អាង​កំពីង​ពូ​យ ទឹក​ពេញ ដែល​ត្រូវ​បើកទ្វារ​ទឹក បង្ហូរ​ចូលក្នុង​ស្ទឹង​សង្កែ ដែល​ធ្វើឱ្យ​កម្ពស់​ទឹក ក្នុង​ស្ទឹង មានការ​កើនឡើង អាច​នៅ​យប់​នេះ ឬ ព្រឹកស្អែក ទឹកជំនន់​ទឹកភ្លៀង នឹង​បន្ត​ឡើង ធ្វើ​ឲ្យ​លិច​ផ្ទះសម្បែង បង្ក​ការគ្រោះថ្នាក់ ដល់​ក្មេង​តូចៗ និង​មនុស្ស​ចាស់ ។ អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ។​

​រដ្ឋបាលខេត្ត ក៍បាន​ដាក់បទបញ្ជា​មក​អាជា្ញធរ​ស្រុក និង​សមត្ថកិច្ច ដែលមាន​មូលដ្ឋាន នៅតាម​បណ្តោយ​ដងស្ទឹង​សង្កែ ប៉ែក​ខាងលើ ត្រូវ​ត្រៀម​ឧបករណ៍​ទូក កាណូត អូប័រ​ជាដើម សម្រាប់​ដឹក​ជម្លៀស​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ពី​ទឹកជំនន់ ទៅកាន់​ទីទួល​សុវត្ថិភាព និង​សាងសង់​ជម្រក ជូន​ពួកគាត់ ឲ្យ​បាន​ប្រសើរ​ផង​៕R

ទីតាំងផ្សាយពាណិជ្ជកម្ម