​រថយន្ត​ដឹក​អ្នកដំណើរ បុក​ស្ត្រី​ម្នាក់ ស្លាប់ នៅ​ស្រុក​ព្រៃនប់​

143
ចែករម្លែក

ដោយ​៖ វណ្ណៈ /
​ព្រះសីហនុ​៖
ស្ត្រី​ម្នាក់ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ បើក​បុក ខណៈ​ស្ត្រី​រូបនោះ កំពុង​ដើរ​ឆ្លង​ផ្លូវជាតិ ។ ករណីនេះ បានកើត​ឡើង មុន​ម៉ោង ៧ យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨៧-១៨៨ ស្ថិតនៅ​ក្នុងភូមិ​ទួល​ទទឹង ២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ ជនរងគ្រោះ មានឈ្មោះ អាន់ គីម អ៊ី ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទួល​ទទឹង​២ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ប្រភព​ដដែល បាន​បន្តថាៈ រថយន្ដ​បង្ករ ម៉ាក​ហ៊ី​យាន់​ដាយ ពាក់​ផ្លាកលេខ ភ្នំពេញ 3E-6505 របស់​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ មាន​ទិសដៅ ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ស្ត្រី​ថ្មើរជើង​ម្នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ បណ្ដាលអោយ​ស្ត្រី​រងគ្រោះ ស្លាប់​នៅនឹងកន្លែង កើតហេតុ​តែម្តង​។​

​បច្ចុប្បន្ន សាកសព ខាង​ក្រុមគ្រួសារ ទទួលយក​ពី​សមត្ថកិច្ច ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​រថយន្ដ សមត្ថកិច្ច យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ ។ រីឯ​អ្នកបើកបរ​រថយន្ដ បាន​រត់​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ​៕​/b /V

ទីតាំងផ្សាយពាណិជ្ជកម្ម