​រដ្ឋបាលខេត្ត​ព្រះវិហារ​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ​និង​ទេយ្យទាន​ពី​ព្រះ​មេគណ​ខេត្ត​

167
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​លោក​ប្រាក់​សុវណ្ណ​រួមទាំង​មន្ត្រីក្រោមឱវាទ​កាលពី​ថ្ងៃទី​២២​កញ្ញា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ទទួល​អំណោយ មាន​ជា​គ្រឿងឧបភោគ បរិភោគ និង​ទេយ្យទាន ពី​ព្រះ​មេគណ​ខេត្ត​ព្រះគ្រូ​សី​ម៉ា​វិ​ជិត ឡុង​សុ​មុនី​។​រួមទាំង​សហការី​ជា​ព្រះ​អនុគណ​ទាំង​៨​ក្រុង​-​ស្រុក​នៅ​ទូទាំង​ខេត្ត​នៅ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។​
ទេយ្យទាន​ដែល​សាខា​កាកបាទក្រហម​ខេត្ត ទទួលបាន​ពី​ព្រះ​មេគណ​ខេត្ត រួមមាន​៖ អង្ករ ៣២​កា​រ៉ុង​, មី ៦៨​កេស​, ត្រីខកំប៉ុង ១០​យួរ​, ទឹកត្រី ៣៣​យួរ​, ទឹកស៊ីអ៊ីវ ៤៤​យួរ​, ស្ករស ២៦​កញ្ចប់​, អំបិល ១១​កញ្ចប់​, ប៊ីចេង ៦​កញ្ចប់​, ប្រេងឆា ១​ដប​, ភេសជ្ជៈ ៤៤​កេស​, ទឹកបរិសុទ្ធ ១៣​កេស​និង​៥០៨​យួរ​, ព្រមទាំង​ថវិកា​ចំនួន ៩​លាន​រៀល​ថែមទៀត​។​

​ព្រះ​មេគណ​ខេត្តព្រះវិហារ ព្រះគ្រូ​សី​ម៉ា​វិ​ជិត ឡុង សុ​មុនី បាន​មាន​សង្ឃដីកា​ថា ព្រះអង្គ​ក៏ដូចជា​សហ ការី​ព្រះ​អនុគណ​ទាំង​៨​ក្រុង​និង​ស្រុក នៃ​ខេត្តព្រះវិហារ មានទឹក​ព្រះទ័យ​រីករាយ​យ៉ាង​ក្រៃលែង ដោយបាន​រួមចំណែក​នៅ​ក្នុង​សកម្មភាព​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា​។​ដើម្បី​បម្រើ​វិស័យ​មនុស្សធម៌ នៅក្នុង​សង្គមជាតិ មនុស្សជាតិ ក្នុងការ​ជួយសង្គ្រោះ ក៏ដូចជា​ការជួយ​សម្រាល​ទុក្ខលំបាក របស់​ញាតិ​ញោម ដែលមាន​ជីវភាព​ទីទ័លក្រ នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ។​

លោក ប្រាក់ សុវណ្ណ​អភិបាលខេត្ត ព្រះវិហារ បាន​មានប្រសាសន៍ ថ្លែង​អំណរ​ព្រះ​គុណ ចំពោះ​ទឹក​ព្រះទ័យ ប្រកបដោយ​សប្បុរសធម៌ និង​ព្រហ្ម​វិហារធម៌ របស់​ព្រះ​មេគណ​ខេត្ត និង​សហការី​គណ​ទាំងអស់ ដែល​បាន​យក​ទឹក​ព្រះទ័យ​ទុកដាក់ និង​បាន​ប្រទាន​នូវ​ទេយ្យទាន ថវិកា និង​គ្រឿងឧបភោគ បរិភោគ មកដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នៅក្នុង​ពេលនេះ​។

​លោក​អភិបាលខេត្ត បាន​សំណូមពរ​ដល់​ព្រះ​មេគណ​ខេត្ត ក៏ដូចជា​ព្រះ​តេ​ជ្ជ​គណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ សូម​បន្ត​និមន្ត​ចូលរួម​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ពី​ជំងឺ​កូ​វីដ​១៩ ជំងឺ​គ្រុន ឈាម និង​ជំងឺ​គ្រុន​ឈី​ក ជាដើម​។​ល​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម