ត្រី​បា​ឡែន​៤៧០​ក្បាល​ជាប់​នៅ​ឆ្នេរសមុទ្រ​អូស្ត្រាលី និង​៩០​ក្បាល​ងាប់​ខណៈដែល​ការសង្គ្រោះ​បន្តធ្វើ​

174
ចែករម្លែក

​ក្រុម​អ្នក​សង្គ្រោះ ដែល​ព្យាយាម​សង្គ្រោះ​ត្រី​បា​ឡែន​ច្រើន​ក្បាល​ឱ្យ​ចេញពី​ឆ្នេរ​កោះ​មួយ​នៅ​រដ្ឋ​Tasmania ប្រទេស​អូស្ត្រាលី បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី​២៣​ខែកញ្ញា​ថា ពួកគេ​បាន​រកឃើញ​ត្រី​បាឡែ​ន​ដែល​​ជាប់​នៅ​ឆ្នេរសមុទ្រ​ចំនួន ២០០​ក្បាល ផ្សេងទៀត ដែល​បាន​នាំឱ្យ​មាន​ចំនួន​សរុប​នៃ​ត្រី​បាឡែ​ន​ដែល​ជាប់​នៅ​ឆ្នេរសមុទ្រ​កើនឡើង​ដល់ ៤៧០​ក្បាល ជា​ចំនួន​ត្រី​បា​ឡែន​ដ៏​ច្រើន​បំផុ​តដែល​មក​ជាប់​នៅ​​ឆ្នេរសមុទ្រ​របស់​អូស្ត្រាលី​។​

​ខណៈ​ដែល​ការ​ខំប្រឹងប្រែង​ជួយសង្គ្រោះ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​៣ នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​កោះ​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​និយាយថា ពួកគេ​បាន​ប្រទះ​ឃើញ​ហ្វូង​ត្រី​បា​ឡែន​មួយ​ក្រុម​ធំ​ផ្សេង​​ទៀត​ក្នុងអំឡុង​ពិនិត្យ​មើល​ពី​យន្តហោះ​នៅ​តំបន់​កំពង់ផែ​Macquarie នៅក្នុង​រដ្ឋ​នេះ ហើយ​ភាគច្រើន​នៃ​ត្រី​បា​ឡែន​ទាំងនោះ​បាន​ងាប់​។​

​ការរកឃើញ​នេះ​ធ្វើឱ្យ​ឆ្នេរសមុទ្រ​របស់​អូស្ត្រាលី​មាន​ត្រី​បា​ឡែន​ដ៏​ច្រើន​បំផុត​មក​ជាប់​នៅ​ឆ្នេរសមុទ្រ​ក្នុង​ពេល​ថ្មីៗ​នេះ​ហើយ​ទាក់ទាញ​ការយកចិត្តទុកដាក់​ចំពោះ​បាតុភូតធម្មជាតិ​ដែល​អ្នកវិទ្យាសាស្ត្រ​​និយាយថា​មិន​ទាន់​ដឹង​មូលហេតុ​ដែលនាំឱ្យ​ហ្វូង​ត្រី​បា​ឡែន​ដ៏​ច្រើន​បែប​នេះ​មក​ជាប់​លើ​ឆ្នេរសមុទ្រ​។​

​ក្នុងចំណោម​ត្រី​បាឡែ​ន​ដែល​ជាប់​នៅ​ឆ្នេរសមុទ្រ​នៃ​រដ្ឋ​Tasmania​ចំនួន​២៧០​ក្បាល យ៉ាងហោច​ណាស់​មាន​ត្រី​បា​ឡែន​ចំនួន​៩០​ក្បាល​បាន​ងាប់ ហើយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​សង្គ្រោះ​ត្រី​បា​ឡែន​​ប្រហែល ២៥ ក្បាល​ចាប់តាំងពី​ពួក​វា​បាន​មកដល់​និង​ជាប់​នៅ​ឆ្នេរសមុទ្រ​កាលពី​ថ្ងៃ​ចន្ទ​។​

​កាលពី​ឆ្នាំ​១៩៩៦ ត្រី​បា​ឡែន​ចំនួន ៣២០​ក្បាល បាន​ជាប់​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ប្រទេស​អូស្ត្រាលី ៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្រុម​អ្នក​សង្គ្រោះ ធ្វើការ​សង្គ្រោះ​ត្រី​បា​ឡែន​ច្រើន​ក្បាល​ដែល​ជាប់​នៅ​ឆ្នេរសមុទ្រ​នៅ​រដ្ឋ​Tasmania ប្រទេស​អូស្ត្រាលី

ទីតាំងផ្សាយពាណិជ្ជកម្ម