ក្រសួងជំនាញឲ្យប្រយ័ត្នអំពីបាតុភូធម្មជាតិអំឡុង ពីថ្ងៃទី២៤ -២៧ខែកញ្ញា

184
ចែករម្លែក

ដោយៈប.ខុន/ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងបន្ថែមអំពីស្ថាន ភាពអាកាសធាតុបន្ទាប់ពីពិនិត្យឃើញប្រព័ន្ធសម្ពាធទាបបានបន្តអូសបន្លាយឆ្លង កា ត់លើភាគ ខាងជើងប្រទេសកម្ពុជា ធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពី បង្គួរទៅ ច្រើន នៅបណ្តាខេត្តភាគខាងក្រោម ខេត្តភាគខាងកើតជាប់ប្រទេសវៀត ណាមនិងខេត្ត ជាប់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ច្រើនរួចមក។

ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ បានជូន ដំណឹងបន្ថែមអំពីស្ថាន ភាពអាកាសធាតុថាប្រព័ន្ធសម្ពាធទាបបានរំកឹលអូសបន្លា យឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ។ ស្ថានភាពបែបនេះធ្វើឱ្យភ្លៀងបង្កើ ន ការធ្លាក់រាយប៉ាយលើផ្ទៃប្រទេសក្នុងកម្រិតបរិមាណពីបង្គួរទៅ ច្រើន។ ក្នុង នោះ ដូចជាខេត្តភាគខាងក្រោម ខេត្តភាគខាងកើតជាប់ប្រទេសវៀតណាម និង ខេត្ត ជាប់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន។

ក្នុងសេចក្តីជូនដំណឹងបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតំបន់ទីទំនាបក្បែរតំបន់ភ្នំនិងជាប់ផ្លូវទឹកឱ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ ចំពោះជំនន់ទឹក ភ្លៀង ។ ដោយឡែកប្រជាពលរដ្ឋរស់នៅតំបន់មាត់ សមុទ្រអ្នកនេសាទនិងអ្នកដំណើរ តាម សមុទ្រ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះ ភ្លៀងខ្យល់បក់បោកខ្លាំង និង មានទឹក រលកខ្ពស់ៗជាពិសេសនៅអំឡុងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ខែកញ្ញា។

លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ថា ប្រព័ន្ធ សម្ពាធទាប(ITCZ )ពេលនេះ(២៣កញ្ញា)ស្ថិតនៅពីលើប្រទេសកម្ពុជាដោយម្តងនៅ លើភាគខាងជើងនិងម្តងធ្លាក់ដល់ភាគខាងត្បូង គឺរំកឹលទៅមកធ្វើឱ្យមានភ្លៀង ធ្លាក់រាយប៉ាយច្រើនតែវានឹងរំកឹលទៅភាគខាងលើ(ជើង)វិញនៅថ្ងៃទី២៤ឬ២៥ខែ កញ្ញាដោយសារកម្លាំងស្រូបរបស់ព្យុះទី១២ព្រមពេលជាមួយគ្នានោះខ្យល់មូសុង និរតីនឹងចាប់ផ្តើមបង្កើនឥទ្ធិពលនៅអំឡុងថ្ងៃសុទ្រទី២៥ខែកញ្ញា។

អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថា នៅពេលប្រព័ន្ធសម្ពាធទាប នេះរំកឹលទៅខាងជើងផុតពីលើប្រទេសកម្ពុជា ខ្យល់មូសុងនិរតីក៏ចាប់ផ្តើមបោក បក់មកខ្លាំងបង្កើតឱ្យមានទឹករលកខ្ពស់ៗ និងនាំមកជាមួយនូវបរិមាណទឹកភ្លៀង ច្រើន ធ្លាក់រាយប៉ាយលើបណ្តាខេត្តតាមមាត់សមុទ្រ។

លោកចាន់ យុត្ថានិយាយឱ្យដឹងផងដែរថាស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុង ខេត្តព្រះសីហនុ ពោធិសាត់ ប៉ៃលិន ឧត្តរមានជ័យ ដែលបានកើតមានប៉ុន្មាន ថ្ងៃ មកនោះបានស្រកទៅវិញផុត ពីកម្ពស់ ត្រូវ ប្រុងប្រ យ័ត្នហើយ តែប្រជាពលរដ្ឋនៅ តែត្រូវបន្តប្រុងប្រយ័ន្នចំពោះជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមានជាថ្មីដោយ សារ ឥទ្ធិពលប្រព័ន្ធសម្ពាធទាបដែលកំពុងបន្ត ស្ថិតនៅពីលើប្រទេសកម្ពុជា។

ចំណែកឯស្ថានភាពទឹកទន្លេមេគង្គវិញ លោកចាន់ យុត្ថា និយាយថាវាបាន ស្រកទៅវិញបន្តិចហើយនៅទន្លេមេគង្គលើក្នុងប្រទេសកម្ពុជា តែទឹកទន្លេនេះវា នឹងងើបឡើងជាថ្មីនៅពេលខាងមុខ ។ ភ្លៀងនៅតែបន្តមានធ្លាក់រាយប៉ាយច្រើន ហើយរដូវវស្សាឆ្នាំ២០២០​នេះអាចនឹងអូសបន្លាយដល់ចុងខែវិច្ឆិកា ដោយសាបា តុភូតឡានីណាបានគ្របដណ្តប់ដល់៧០ភាគរយ និង ៣០ភាគរយជាអន្តរកាល រវាង បាតុភូតឡានីណានិងអែលនីណូ។

ចំណែកស្ថានភាពទឹកទន្លេវិញបើយោងទៅតាមព្រឹត្តិបត្រព័ត៍មាន និង ព្យា ករណ៍កម្ពស់ទឹករបស់ក្រសួងធនធាន ទឹកនិងឧតុនិយម ថ្ងៃទី២៣ខែកញ្ញាបង្ហាញ ឱ្យឃើញថា នៅខេត្តស្ទឹងត្រែងទឹកមាន កម្ពស់៦.២៩ម៉ែត្រទាបជាងថ្ងៃទី២២កញ្ញា ០.៤៦ម៉ែត្រ នៅខេត្តក្រចេះទឹកមាន កម្ពស់១៥.៤៤ម៉ែត្រ ទាបជាងថ្ងៃទី២២កញ្ញា ០.៦១ម៉ែត្រ នៅខេត្តកំពង់​ចាមទឹក មាន កម្ពស់៩.៨៤ម៉ែត្រ ទាបជាងថ្ងៃទី២២កញ្ញា ០.១០ម៉ែត្រ នៅចតុមុខទឹកមាន កម្ពស់៥.៧៧ម៉ែត្រខ្ពស់ជាងថ្ងៃទី២២កញ្ញា ០.២០ ម៉ែត្រ។នៅបឹងទន្លេសាប កំពង់លួង ទឹកមានកម្ពស់៣.១៥ម៉ែត្រខ្ពស់ជាង ថ្ងៃទី ២២ ខែកញ្ញា ០.០៣ម៉ែត្រ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម